អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃប្រទេសកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃប្រទេសកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ធ្វើការបណ្ដេញជនជាតិចិន សរុបចំនួន ៩០នាក់ (ស្រី ៣នាក់) ដែលពាក់ព័ន្ធនឹងការលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ លួចឆ្លងដែន និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ៕