សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រនាំចេញអង្ករច្រើនជាង១លានតោន
ថ្ងៃចេញផ្សាយៈ 20/10/2026
នៅលើបណ្ដាញសង្គមផ្លូវការ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអបអរសាទរដែលព្រះរាជាណាចក្រកម្ពុជាបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រនៃការនាំចេញអង្ករច្រើនជាង១លានតោន។
បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ទំហំនៃការនាំចេញអង្ករផ្លូវការរបស់កម្ពុជាបានហក់ឡើងដល់ ១ ០១៤ ៤៤២ តោន។
សម្ដេចធិបតី សង្កត់ធ្ងន់ថា នេះគឺជាការបំបែកកំណត់ត្រាឆ្នាំចាស់បានយ៉ាងជោគជ័យ និងជាសមិទ្ធផលដ៏ត្រចះត្រចង់សម្រាប់ជាតិ និងវិស័យកសិកម្មទាំងមូល៕
