អាថ៌កំបាំងនៅពីក្រោយ «ឡូនេសាទលេខ ៨» អនាធិបតេយ្យ — ការកេងប្រវ័ញ្ចធនធានសាធារណៈដើម្បីប្រយោជន៍បក្សពួក និងការបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ!? ទីតាំងឡូសង្ស័យគ្មានច្បាប់អនុញ្ញាត៖ ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល!?
ការបិទរាំងផ្លូវទឹកហូរក្នុងព្រែក ជាការបំផ្លាញចរន្តទឹកហូរ និងការកាន់កាប់ទន្ទ្រានយកផលប្រយោជន៍ជលផលខុសច្បាប់!?
ភាពស្ងប់ស្ងាត់ដែលលាក់បាំងនូវការកេងប្រវ័ញ្ច៖ ជាអាថ៌កំបាំង របស់«ឡូនេសាទលេខ ៨»
នៅទូទាំងប្រទេសកម្ពុជា រាជរដ្ឋាភិបាលបានប្រកាសលុបបំបាត់ និងលុបចោលកិច្ចសន្យាឡូនេសាទពាណិជ្ជកម្មទាំងអស់តាំងពីឆ្នាំ២០១២ មកម្ល៉េះ!? ដើម្បីប្រគល់ដែនទឹក និងទន្លេបឹងព្រែកដែលជាធនធានមច្ឆាជាតិ ជូនប្រជាពលរដ្ឋទូទៅបានអាស្រ័យផលជាលក្ខណៈគ្រួសារ!?
ប៉ុន្តែនៅ ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល!? សកម្មភាពបង្កើត «ឡូនេសាទលេខ ៨» សង្ស័យគ្មានច្បាប់កំពុងកើតឡើងយ៉ាងអនាធិបតេយ្យ!? តាមប្រភពច្បាស់ការពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន!? ឡូនេសាទនេះ!? គ្មានអាជ្ញាបណ្ណ! ឬច្បាប់អនុញ្ញាតត្រឹមត្រូវទាល់តែសោះ!? ក្រុមជនខិលខូច!
-ពោលបានប្រើប្រាស់កម្លាំង និងឥទ្ធិពលធ្វើការបិទភ្ជិតព្រែកធម្មជាតិ ដាំបង្គោលឈើ និងរាំងរបាំងធ្នោះយ៉ាងរឹងមាំ ដើម្បីក្រសោបយកផលនេសាទទាំងអស់ធ្វើជាកម្មសិទ្ធិនិងផលប្រយោជន៍ឯកជនបុគ្គល!?
សកម្មភាពបិទព្រែក និងដាំបង្គោលធ្នោះរាំងស្ទះផ្លូវទឹកនេះ!? មិនត្រឹមតែជាការលួចផលនេសាទប៉ុណ្ណោះទេ!
ប៉ុន្តែជា អំពើបំផ្លាញប្រព័ន្ធទឹក និងមច្ឆជាតិ ព្រមទាំងជីវៈចម្រុះក្នុងទឹកយ៉ាងធ្ងន់ធ្ងរ!?
ការស្ទះចរន្តទឹកហូរ ការដាំបង្គោល និងធ្វើធ្នោះបិទព្រែក!បណ្ដាលឲ្យចរន្តទឹកហូរតាមធម្មជាតិត្រូវបង្អាក់ ឬប្រែប្រួលទិសដៅ ដែលបង្កជាគ្រោះមហន្តរាយដល់ការបង្កបង្កើនផលស្រែចម្ការនៅតំបន់ខាងលើ និងខាងក្រោមផ្លូវទឹក!
ការផ្តាច់ផ្លូវផ្លាស់ទីតាំងរបស់ត្រីបន្តពូជពូជ ការបិទព្រែកក្នុងរដូវទឹកឡើង/ទឹកស្រក គឺជាការកាត់ផ្តាច់ផ្លូវធ្វើចរាចរណ៍របស់ត្រីមេពូជ និងកូនត្រី មិនឲ្យផ្លាស់ទីទៅពងកូន! ឬរកចំណីបាន ដែលនាំឲ្យពូជត្រីធម្មជាតិឈានទៅរកការផុតពូជ!
ធនធានធម្មជាតិដែលជាសម្បត្តិរួមរបស់រដ្ឋ និងប្រជាពលរដ្ឋទូទៅ ត្រូវបានមនុស្សមួយក្រុមតូចកៀបសង្កត់ យកធ្វើជាជំនួញផ្ទាល់ខ្លួន! ដែលបង្កឲ្យមានភាពក្រីក្រ និងវិបត្តិជីវភាពដល់ប្រជាពលរដ្ឋស្លូតត្រង់!
សកម្មភាពបង្កើតឡូនេសាទអនាធិបតេយ្យ និងការបិទរាំងផ្លូវទឹកនេះ គឺជា ការបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ ដូចមានចែងក្នុង ច្បាប់ស្ដីពីជលផល នៃព្រះរាជាណាចក្រកម្ពុជា!
មាត្រាទី 21និងមាត្រាទី 30 ការបិទរាំងផ្លូវទឹកនិងធ្នោះ!
មាត្រាទី 98 បទល្មើសថ្នាក់ទី 1
ការធ្វើឡូនេសាទគ្មានច្បាប់!
មាត្រាទី 99 មច្ឆាជាតិការបំផ្លាញជម្រកនិងធនធានធម្មជាតិ!
មាត្រានេះបង្កើតឡើងដើម្បីទប់ស្កាត់និងលុបបំបាត់ចោលទាំងស្រុងនូវឧបករណ៍នេសាទដែលជាប្រភេទ ឧបករណ៍បំភ្លេចបំផ្លាញធ្ងន់ធ្ងរ ដល់ជីវៈចម្រុះនិងធនធានជលផល!
ទំហំនៃការហាមឃាត់:មិនមែនហាមឃាត់ត្រឹមតែសកម្មភាព កំពុងធ្វើនេសាទប៉ុណ្ណោះទេ!ប៉ុន្តែរួមបញ្ចូលទាំងសកម្មភាពនៅក្នុងពេលនេសាទនិងក្រោយពេលនេសាទផងដែរដូចជា:
១.ការផលិត ការដំឡើងឬធ្វើឧបករណ៍ទាំងនោះឡើងដើម្បីនេសាទ!
២.ការធ្វើពាណិជ្ជកម្មការទិញលក់ឬចែកចាយ!
៣.ការដឹកជញ្ជូននិងរក្សាទុកការដឹកតាមយានយន្តឬទុកនៅក្នុងផ្ទះស្តុកទុក!
-ឧបករណ៍ឆក់:ដែលធ្វើឲ្យត្រីធំតូចនិងពូជរបស់វាបំផ្លាញគ្មានរើសមុខ!
មាត្រាទី 30 ការរៀបចំនិងប្រភេទនៃការធ្វើនេសាទ!
ដើម្បីការពារធនធានធម្មជាតិនិងធានានៅយុត្តិធម៌ជូនប្រជាពលរដ្ឋនៅឃុំលើកដែក ស្រុកកោះធំ!
១.អន្តរាគមន៍មិនទាន់ពីគណៈបញ្ជាការឯកភាពខេត្តកណ្ដាល!ស្នើប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្ដាលនិងឯកឧត្តមអភិបាលខេត្តចាប់កម្លាំងចុះកម្ទេចឡូនេសាទលេខប្រាំបីនេះចោលភ្លាមៗនិងកាប់រុះរើបង្គោលធ្នោះដែលបិទព្រែកដើម្បីបើកផ្លូវទឹកជូនប្រជាពលរដ្ឋឡើងវិញ!
២.ការអនុវត្តច្បាប់ដោយស្មើភាព ដោយមិនយោគយល់បក្សពួក!
៣.ស្ថាប័នឯកានិងមន្ត្រីរដ្ឋបាលជលផលត្រូវកសាងសំណុំរឿងបញ្ជូនខ្លួនជនល្មើសនិងអ្នកពាក់ព័ន្ធដែលនៅពីក្រោយខ្នងទៅកាន់តុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ជាធរមាន!
៤.ការចូលរួមពីប្រព័ន្ធផ្សព្វផ្សាយនិងក្រសួងសាមី ឬក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទព្រមទាំងបណ្ដាញសារព័ត៌មានបន្តធ្វើការតាមដាននិងស៊ើបអង្កេតករណីនេះឲ្យដល់ឬសគល់ដើម្បីកុំឲ្យមានការបង្កើតតំបន់អាណាធិបតេយ្យជលផល ស្រដៀងគ្នានេះនៅកន្លែងផ្សេងៗទៀត!
ចំពោះបញ្ហាឡូនេសាទលេខ 8 មួយកន្លែងនៅខាងលើនេះ!ក្រុមសារព័ត៌មានបានទំនាក់ទំនាក់ទៅលោក ខេង ឃីមមេឃុំលើកដែក ដើម្បីឲ្យលោកមេឃុំជួយបកស្រាយឬបំភ្លឺអំពីករណីឡូនេសាទលេខ 8 នេះ!តែលោកមេឃុំបានដេញអ្នកសារព័ត៌មានឲ្យទៅសួរខាងស្រុកកោះធំវិញ!រីឯលោកអភិបាលស្រុកកោះធំក្រុមសារព័ត៌មានបានទំនាក់ទំនងទៅតាមរយៈលេខទូរសព្ទដែលទទួលបានពីប្រជាពលរដ្ឋលេខ0978999995 តែលោកឆ្លើយថាអ៎រមិនមែនទេច្រឡំលេខហើយ!!!???

