នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក WANG Xu ប្រធានក្រុមហ៊ុន Huawei

នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក WANG Xu ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍ពហុប្រទេស នៅវិមានសន្តិភាព។
សូមបញ្ជាក់ថា Huawei ជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសចិន ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៧។ ក្រុមហ៊ុនបាននិងកំពុងដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅទូទាំងពិភពលោក។ ក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្មក្នុងវិស័យជាច្រើនដូចជា បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង បណ្តាញទូរគមនាគមន៍ ស្មាតហ្វូន ឧបករណ៍ឆ្លាតវៃ កុំព្យូទ័រ Cloud Data និងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) 5G Internet of Things (IoT) និងប្រព័ន្ធប្រតិបត្តិការ HarmonyOS៕