អំណោយថវិកាដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបាននាំយកទៅប្រគល់ជូនដល់ដៃប្រជាពលរដ្ឋ ចំនួន ៧១៨គ្រួសារ នៅភូមិតាកឹងបៃតង!

​ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញនាំយកថវិកា អំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនដោយផ្ទាល់ដៃដល់បងប្អូនជនភៀសសឹក និងអតីតយុទ្ធជន ចំនួន ៧១៨គ្រួសារ ដែលកំពុងរស់នៅភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។

ក្នុងឱកាសនោះក៏មានវត្តមានចូលរួមអមដំណើរ ពីសំណាក់ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

២៧ តុលា ២០២៦