ក្នុងកំលុងពេលចូលរួមសម័យប្រជុំ លើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា

ក្នុងកំលុងពេលចូលរួមសម័យប្រជុំ លើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងឯកឧត្តម Juraj Blanár រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋស្លូវ៉ាគី បានជួបពិភាក្សាគ្នាអំពីមធ្យោបាយនានា ដើម្បីអបអរសាទរខួប លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតប្រកបដោយអត្ថន័យ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសេដ្ឋកិច្ច ប្រពៃណី វប្បធម៌ និងទេសចរណ៍។
ជាមួយគ្នានេះ ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ក៏ត្រូវបានប្រមុខការទូតកម្ពុជាលើកមកជម្រាបជូនរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋស្លូវ៉ាគី ក្នុងជំនួបពិភាក្សានេះដែរ៕