កម្ពុជាបន្តបណ្ដេញចេញជនជាតិវៀតណាមចំនួន ៩៨នាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

អគ្គនាយកអន្តោប្រវេសន៍ នៃប្រទេសកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជា បានបណ្តេញជនជាតិវៀតណាមសរុបចំនួន ៨៦នាក់(ស្រី២១នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ខេត្តព្រៃវែង ពាក់ព័ន្ធករណីអនុវត្តទោសចប់(ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន) និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។
ដោយឡែក កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក៏បានបណ្តេញជនជាតិវៀតណាមសរុបចំនួន ១២ នាក់(ស្រី៣នាក់) ពាក់ព័ន្ធករណីលួចឆ្លងដែនខុសច្បាប់ គ្មានលិខិតឆ្លងដែន លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams គ្មានលិខតឆ្លងដែន តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ នៃខេត្តក្រចេះ ដោយជនជាតិវៀតណាម ទាំង១២នាក់នេះ បានទទួលពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ៕