ព្រះករុណា ព្រះមហាក្សត្រ ប្រោសព្រះរាជទាន ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសហព័ន្ធស្វីស ប្រចាំកម្ពុជា ចូលក្រាបបង្គំគាល់ និងថ្វាយសារតាំង
ថ្ងៃចេញផ្សាយៈ 23/11/2026
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត ស្តេចសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន ឯកឧត្តម Fabrice FILLIEZ ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសហព័ន្ធស្វីស (Switzerland) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលក្រាបបង្គំគាល់ និងថ្វាយសារតាំង នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង នាព្រឹកថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦។
