ព្រឹត្តិការណ៍សមរាត្រី ឬ ព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត ឆ្នាំ២០២៦នេះ នឹងកើតមានឡើងចាប់ពីថ្ងៃទី២១-២៣ ខែមីនា និងចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា។

ព្រឹត្តិការណ៍សមរាត្រី បានបង្កេីតបានផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាត និងអស្ចារ្យរបស់ដូនតាខ្មែរ បន្សល់ទុកដល់មនុស្សជាតិបានឃេីញ និងយល់អំពីជំនឿ និងវិទ្យាសាស្ត្រពិត បង្កេីតបាននូវភាពទាក់ទាញដល់អ្នកទេសចរជាតិ និងអន្តរជាតិជាច្រើនកុះករមកទស្សនា និងផ្តិតយកអនុស្សាវរីយ៍ព្រះអាទិត្យរះចំកំពូលប្រាសាទព្រះបរមវិស្ណុលោក ឬប្រាសាទអង្គរវត្ត ៕