ក្រសួងសុខាភិបាលបាននឹងកំពុងចាប់អារម្មណ៍លើកឃ្លីបវីដេអូមួយដែលត្រូវបានមហាជនចែករំលែកតៗគ្នាលើបណ្ដាញសង្គម!និងមានការរិះគន់អស់រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ! ឃ្លីបវីដេអូនោះ!បានបង្ហាញពីរថយន្តសង្គ្រោះបន្ទាន់ (.Ambulance.) មួយគ្រឿងដឹកជនបរទេសមួយក្រុម! ដែលឈរជក់បារីនៅលើចិញ្ចើមផ្លូវ។

លោកសាស្ត្រាចារ្យ
កុយ វ៉ាន់នី រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល
បានប្រាប់សារព័ត៌មាន នៅថ្ងៃទី 20 ខែមីនាឆ្នាំ 26 នេះថា: ក្រុមការងាររបស់ក្រសួងកំពុងពិនិត្យលើកិច្ចការមួយនេះ! តែនៅមិនទាន់ទទួលបានលទ្ធផលយ៉ាងណានៅឡើយទេ!!!?

សូមបញ្ជាក់ថានៅអំឡុងពេលបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញដែលធ្វើឲ្យបែកសំបុកឧក្រិដ្ឋជនសមត្ថកិច្ចកម្ពុជាក៏បានចាត់វិធានការរដ្ឋបាលតាមដងផ្លូវមួយចំនួនដែរ៕

ថ្មីៗនេះ!កន្លងទៅនេះ!សមត្ថកិច្ចបានដាក់គោលដៅត្រួតពិនិត្យយានយន្តដឹកជនបរទេស សង្ស័យជម្លៀសខ្លួនចំនួន 15 លើកនៅក្នុងខេត្តចំនួន 3 គឺខេត្តបន្ទាយមានជ័យ ខេត្តកោះកុង និងខេត្តកំពង់ឆ្នាំង។!

ក្នុងចំណោមជនបរទេសប្រមាណ 700 នាក់ដែលត្រូវបានត្រួតពិនិត្យនៅតាមដងផ្លូវ! មានមួយចំនួនត្រូវបានសមត្ថកិច្ចឃាត់ខ្លួន! តែនៅមិនទាន់មានការបញ្ជាក់ទេថា: រូបភាពវីដេអូខាងលើមានជាប់ពាក់ព័ន្ធទៅនឹងការជម្លាសជនបរទេសដើម្បីបំភាន់ភ្នែកសមត្ថកិច្ចឬយ៉ាងណា៕