រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងស្តីពីការធ្វើដំណើរដោយឥតបង់ថ្លៃ តាមរថយន្តក្រុង
ថ្ងៃចេញផ្សាយៈ 20/03/2026
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦
រដ្ឋបាលខេត្តសៀមរាបបានជូនដំណឹងស្តីពីការធ្វើដំណើរដោយឥតបង់ថ្លៃតាមរថយន្តក្រុង(City Bus)ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ រយៈពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។
ក្នុងសេចក្តីជូនដំណឹងថ្ងៃទី១៩ ខែមីនា ២០២៦ រដ្ឋបាលខេត្តបានបញ្ជាក់ថា រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានរៀបចំរថយន្តចំនួន១១៥គ្រឿង សម្រាប់បម្រើដល់ការដឹកជញ្ជូនពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប និងការដឹកជញ្ជូន ពីខេត្តសៀមរាបត្រឡប់ទៅរាជធានីភ្នំពេញវិញ តាមពេលវេលា និងទីតាំងចំណតដូចខាងក្រោម
