ថ្លែងក្នុងសន្និសីទអន្តរជាតិស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»

ថ្លែងក្នុងសន្និសីទអន្តរជាតិស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»
នៅរាជាធានីភ្នំពេញ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការរៀបចំសន្និសីទអន្តរជាតិ នៅកម្ពុជានាពេលនេះ គឺជាសារប្រាប់ទៅក្រុមឧក្រិដ្ឋជនទាំងអស់ឱ្យបានច្បាស់ថា កម្ពុជា រួមជាមួយពិភពលោកទាំងមូល មិនអនុញ្ញាតឱ្យមានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅលើផែនដីនេះតទៅទៀតនោះឡើយ ហើយក៏គ្មានជម្រកសុវត្ថិភាព គ្មានច្រកចេញសម្រាប់លំហូរប្រាក់ខុសច្បាប់ និងគ្មានការលើកលែងសម្រាប់មេខ្លោង ឬបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនណាមួយនោះដែរ៕