ស្អែកនេះ កម្ពុជានឹងរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅរាជធានីភ្នំពេញ
ថ្ងៃចេញផ្សាយៈ 23/09/2026
ចាប់ពីថ្ងៃទី២៣ ដល់ទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ព្រះរាជាណាចក្រកម្ពុជានឹងរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ក្រោមប្រធានបទ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្ថិតក្នុងរាជធានីភ្នំពេញ ហើយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសន្និសីទនេះ។
សូមរំឭកថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាឧក្រិដ្ឋកម្មឆ្លងដែន និងជាវិបត្តិសកលលោក ដែលកម្ពុជាខិតខំប្រយុទ្ធប្រឆាំងយ៉ាងសកម្ម ដើម្បីបោសសម្អាតឱ្យអស់ពីប្រទេស និងដើម្បីរួមចំណែកដល់កិច្ចខិតខំជាសកល ក្នុងការទប់ទល់នឹង Online Scams ៕
