ថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ

ថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានរំឭកឡើងនូវការថ្លែងអំណរគុណរបស់ថ្នាក់ដឹកនាំកម្ពុជាចំពោះតួនាទីការទូតរបស់លោកនៅក្នុងការជួយសម្របសម្រួលឱ្យសម្រេចបានបទឈប់បាញ់រវាងកម្ពុជា និងថៃ។ គួររំឭកដែរថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះតួនាទីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានជួយឱ្យសម្រេចបាននូវបទឈប់បាញ់ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌរវាងកម្ពុជានិងថៃ ដោយហៅលោកប្រធានាធិបតីថាជា Statesmanship ដែលមានន័យថា «ភាពជារដ្ឋបុរស» ឬ «អ្នកដែលមានសមត្ថភាពដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យនយោបាយ»។ នេះបើតាមសំណេរដែលបានបង្ហោះលើបណ្ដាញសង្គមផ្លូវការឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦៕