ឆ្នាំ២០២៧ខាងមុខ កម្ពុជានិងព័រទុយហ្កាល់ នឹងរួមគ្នាអបអរសាទរខួប លើកទី៣៥ នៃការបង្កើតទំនាក់ទំនងការទូត
ថ្ងៃចេញផ្សាយៈ 26/02/2026
ឆ្នាំ២០២៧ខាងមុខ កម្ពុជានិងព័រទុយហ្កាល់ នឹងរួមគ្នាអបអរសាទរខួប លើកទី៣៥ នៃការបង្កើតទំនាក់ទំនងការទូត ហើយកម្ពុជារំពឹងថានឹងមានវិនិយោគិនព័រទុយហ្កាល់មកបណ្តាក់ទុន ក្នុងវិស័យកសិកម្ម បច្ចេកវិទ្យាឌីជីថល និងថាមពលកកើតឡើងវិញ។ នេះបើតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោកជំទាវ Ana Isabel Xavier រដ្ឋលេខាធិការ នៃក្រសួងការបរទេសព័រទុយហ្កាល់ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។
ជាមួយគ្នានេះ ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ក៏ត្រូវបានប្រមុខការទូតកម្ពុជាលើកយកមកជម្រាបជូនរដ្ឋលេខាធិការ នៃក្រសួងការបរទេសព័រទុយហ្កាល់ក្នុងជំនួបពិភាក្សានេះដែរ៕
