លោកឃុំ ជាខ្លាង កំពុងបណ្ដែតបណ្ដោយឲ្យសាច់ញាតិសាងសង់របងថ្មចូលចំណីប្រឡាយតាមអំពើចិត្ត! សង្ស័យចំហាយឥទ្ធិពលពីអ្នកតាម្ចាស់ស្រុកនៅទីនេះហើយមើលទៅ!!!!
(ខេត្តព្រៃវែង)….ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានការសង្ស័យជាខ្លាំងចំពោះលោក ម៉ៃ គិរី ដែលជាមេឃុំជាខ្លាង កំពុងតែបើកដៃឱ្យសាច់ញាតិរបស់ខ្លួនសាងសង់របងចូលដីចំណីប្រឡាយសាធារណៈរបស់រដ្ឋដោយមិនក្រែងញញើតនិងអ្នកណាទាំងអស់! ឱ្យតែបានផលប្រយោជន៍សម្រាប់បក្សពួករបស់ខ្លួន!?
ជាក់ស្ដែងឲ្យតែមានសាច់ញាតិឬបក្ខពួករបស់គាត់ធ្វើអីយកអីក៏បានដែរ!
ដូចជារបងមួយខ្សែប្រហែលជាង 100 ម៉ែត្រដែលស្ថិតក្នុង ភូមិឆ្កែកូន ឃុំជាខ្លាងកំពុងតែជាប្រធានបទយ៉ាងក្ដៅគគុកចំពោះការបំពានយកដីចំណីប្រឡាយរបស់សាធារណៈធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន!?
នេះ!!បើយោងតាមប្រភពពីប្រជាពលរដ្ឋដែលសុំមិនបញ្ចេញឈ្មោះបានផ្ដល់បទសម្ភាសន៍ជូនក្រុមអ្នកសារព័ត៌មានឱ្យដឹងថា:ពេលដែលប្រជាពលរដ្ឋមានការចង់ស៊ីញ៉េឬធ្វើឯកសារនានាបើមកសាលាឃុំមិនជួបលោកមេឃុំហើយខលតាមលេខទូរសព្ទទៅលោកមេឃុំក៏មិនលើកទូរសព្ទរបស់ប្រជាពលរដ្ឋនោះដែរ!
ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំជាខ្លាងមានការអាក់អន់ចិត្តជាខ្លាំងចំពោះភាពអសកម្មរបស់លោកមេឃុំរូបនេះ!ដែលរយៈពេលកន្លងមកលោកមេឃុំ ម៉ៃ គិរី មិនបានបំពេញកាតព្វកិច្ចក្នុងនាមមានតួនាទីជាមេឃុំត្រូវបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានត្រឹមត្រូវទៅតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាឯកឧត្តមឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនោះដែរ!
ប្រជាពលរដ្ឋរស់នៅក្នុងឃុំជាខ្លាងមានការសំណូមពរដល់ឯកឧត្តម
សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង.មេត្តាជួយកែលម្អលោកមេឃុំជាខ្លាងរូបនេះផង!?
ពាក់ព័ន្ធហ្នឹង!ករណីរំលោភយកដីចំណីប្រឡាយខាងលើនេះក្រុមអ្នកសារព័ត៌មានយើងខ្ញុំបានទំនាក់ទំនងទៅលោក ម៉ៃ គិរី ដែលជាមេឃុំជាខ្លាង កាលពីរសៀលថ្ងៃទី 24 ខែវិច្ឆិកា ឆ្នាំ 2026 …..នេះ!តែលោកមិនបានលើកទូរសព្ទរបស់អ្នកសារព័ត៌មាននោះទេ!ព្រមទាំងលេខទូរសព្ទដែលប្រើតេឡេក្រាមរបស់លោកមេឃុំក៏លោកមេឃុំបានបិទមិនឲ្យគេទំនាក់ទំនងចូលបានឡើយ!!?
ចេញផ្សាយដោយ:
www.ssbhotnews.com.kh
