ទីតាំងសៃវៀនជល់មាន់ដុះស្លែមួយកន្លែង បានប្រមូលផ្ដុំក្បាលគ្នាដែលគេល្បីថាឈ្មោះ អាពៅ ជាអ្នកកាងសៃវៀនមួយកន្លែងនេះ!ស្ថិតនៅក្នុងភូមិព្រែកត្រែង 2 ឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្ដាល!?
ខេត្តកណ្ដាល:ទីតាំងបញ្ចល់មាន់ ដែលមានអាយុកាលជាយូរណាស់មកហើយនោះ!មិនត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន!ចុះបង្ក្រាបម្ដងណាឡើយ!
មិនត្រឹមតែប៉ុណ្ណឹងទេ មានប្រភពព័ត៌មានមកថា:ម្ចាស់កាងទីតាំងជល់មាន់មួយកន្លែងនេះ!បានរត់ការនិងបង់លុយឲ្យទៅប៉ូលីសឬអាជ្ញាធរមូលដ្ឋានអស់ហើយ!
តាមប្រភពព័ត៌មានបានបញ្ជាក់ទៀតថា:
នៅក្នុងការប្រកួតមាន់ជល់មួយគូមួយគូមានតម្លៃចាក់ភ្នាល់ចាប់ពី 30 ម៉ឺនរៀលឡើងទៅ!ប៉ុន្តែមានអ្នកនៅភ្នាល់ចាក់ខាងក្រៅសៃវៀននៅក្នុងការប្រកួតមួយគូៗគឺចាប់ពីរ2លានរៀលទៅបីលានរៀលឡើងទៅ!!??
ស្ថិតក្នុងបទល្មើសមាន់ជល់សៃវៀនមួយកន្លែងនេះ!អ្នកសារព័ត៌មានបានទំនាក់ទំនងនិងជូនដំណឹងទៅលោកវរសេនីយ៍ឯក ព្រំុ សំណាង ដើម្បីឲ្យលោកមានចំណាត់ការនិងបញ្ជាកូនចៅឬក៏មន្ត្រីក្រោមឱវាទរបស់ខ្លួនមកចុះបង្ក្រាបឬក៏បិទទីតាំងមួយកន្លែងនេះ។!តែលោកហាក់បីដូចជាមិនសហការជាមួយអ្នកសារព័ត៌មានទាល់តែសោះ!លោកត្រឹមតែសួរមកកាន់អ្នកសារព័ត៌មានវិញថា:មានការអីបាទ!
តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានបានសម្រាប់អ្នកសារព័ត៌មានថាទីតាំងបញ្ចល់មាន់មួយកន្លែងនេះ មានអាយុកាលជាយូរឆ្នាំណាស់មកហើយ!ហើយក៏មិនដែលបានឃើញអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះមកបង្ក្រាបម្ដងណាដែរ!
ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក៏បាននិយាយថា:ពួកគាត់នឹងរង់ចាំមើលថា:
តើនៅពេលណា៎ទើបអាជ្ញាធរក្នុងមូលដ្ឋានឬក៏ស្ថាប័នពាក់ព័ន្ធមានសមត្ថកិច្ចចុះបង្ក្រាបបទល្មើសមាន់ជល់សៃវៀនមួយកន្លែងនេះបាន! ហើយចុះបង្ក្រាបបាននៅពេលណាដែរ!?



