ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញផ្តល់បទអន្តរាគមន៍ក្នងវេទិកា​តុមូលស្តីពី «បេសកកម្មរបស់យុវជនជំនាន់ថ្មីក្នុងបរិបទបច្ចុប្បន្ន» នៅរដ្ឋធានីមូស្គូ​ សហព័ន្ធរុស្សុី

នៅរដ្ឋធានីមូស្គូ​ សហព័ន្ធរុស្សុី​ នារសៀលថ្ងៃអាទិត្យ ទី១៥​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញដឹកនាំគណៈប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល ព្រមទាំងផ្តល់បទអន្តរាគមន៍ក្នងវេទិកា​តុមូលស្តីពី «បេសកកម្មរបស់យុវជនជំនាន់ថ្មីក្នុងបរិបទបច្ចុប្បន្ន»  នៅរដ្ឋធានីមូស្គូ​ សហព័ន្ធរុស្សុី ។ វេទិការនេះក៏មានការចូលរួមពី​ឯកឧត្តម អៀម ពុឌ្ឍវិរោ​ ប្រធានសាខាគណបក្សប្រជាជនកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី ឯកឧត្តមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានផ្នែកទំនាក់ទំនង និងសហប្រតិបត្តិការជាតិ-អន្តរជាតិ នៃយុវជនគណបក្សថ្នាក់កណ្តាល​ ឯកឧត្តមបណ្ឌិត កៅ ថាច សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាអនុប្រធានផ្នែកសហគ្រិនវ័យក្មេងនៃយុវជនគណបក្សថ្នាក់កណ្តាល​ និងជំនួយការយុវជនគណបក្សថ្នាក់កណ្តាល​ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់នៃយុវជនគណបក្សមកពីជាង៧០ប្រទស។