សេចក្ដីជូនដំណឹងស្តីពីស្ថានភាពគុណភាពខ្យល់នៅកម្ពុជា

ក្រុមការងារបានពិនិត្យឃើញថា សម្រាប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ កំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ១០.៨០ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។

ពណ៌ខៀវ៖គុណភាពខ្យល់ល្អណាស់មាន ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ​ រាជធានីភ្នំពេញ ខេត្តមណ្ឌលគីរី ខេត្តក្រចេះ ខេត្តកោះកុង ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តត្បូងឃ្មុំ ខេត្តកែប ខេត្តកំពង់ធំ​ ខេត្តកំពត ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តព្រះវិហារ ខេត្តព្រះសីហនុ ខេត្តព្រៃវែង និង ខេត្តឧត្តរមានជ័យ

ពណ៌បៃតង៖ គុណភាពខ្យល់ល្អ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តសៀមរាប និង ខេត្តពោធិ៍សាត់