នៅម៉ោង៦ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈមេប្រយោគ

នៅម៉ោង៦ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈមេប្រយោគ បានអញ្ជើញមកដល់មណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល ជាទីកន្លែងដែលត្រូវរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារ នៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម (អ.ស.ត.ម.) ។
ការអញ្ជើញមកដល់តាំងពីព្រឹកព្រលឹមបែបនេះ ដើម្បីពិនិត្យមើលការត្រៀមលក្ខណៈរបស់គណៈកម្មការ និងជួបសំណេះសំណាល និងណែនាំអំពីនីតិវិធីនៃការប្រឡងប្រជែងវិញ្ញាសាសួរផ្ទាល់មាត់ ៕