បន្ទាប់ពីទទួលបាន សេចក្តីរាយការណ៍ ពីអង្គភាពសារព័ត៌មាន ឯកឧត្តមគណៈមេបញ្ជាការឯកភាពខេត្តបានបញ្ជាឱ្យមន្ត្រីជំនាញ ចុះត្រួតពិនិត្យ ទាំងយប់ នៅចំណុចស្ពានកំពង់ទួល

នៅក្នុងនោះការចូលរួមមាន:លោក ហេង សុភារិទ្ធិ លោក រៀម ធុល លោក ទូច ភារម្យ លោក វឿន រង្សី លោក ស្រ៊ិ សុខឡាយ លោក ផាក សុផា  លោក ទេព ទូច លោក កាន់ ហុង និងការចូលរួមពីម្ចាស់ដាក់ដៃចាប់យកត្រីនៅចំណុចស្ពានកំពុងទួល.ស្ថិតនៅភូមិកំពង់ទួល.ឃុំអន្លង់រមៀត.ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល.

លទ្ធផលម្ចាស់ដាក់ដៃព្រមស្ម័គ្រចិត្តចុះរុះរើដោយខ្លួនឯង ដៃត្រីមានប្រវែង ១៥ម៉ែត្រមាត់ ៣ ម៉ែត្រនិងធ្វើកិច្ចសន្យាជូនទៅលោកពូដែលជាម្ចាស់ដាក់ដៃចាប់យកត្រីនិងបញ្ឈប់បទល្មើសដែលច្បាប់ហាមឃាត់។

លោក ហេង សុភារិទ្ធិ នាយខណ្ឌជលផលខេត្តកណ្ដាល បានបញ្ជាក់និងសង្កត់ធ្ងន់ថាមិនអនុញ្ញាតឲ្យប្រធាននេសាទ បងប្អូនប្រជាពលរដ្ឋឡូនេសាទ ដែលប្រើប្រាស់ឧបករណ៍ល្មើសអំពីច្បាប់ ដែលនាំអោយបំផ្លិចបំផ្លាញធនធានមច្ឆាជាតិបន្តទៅទៀតនោះទេ! មិនតែប៉ុណ្ណោះ! លោកទទួចឲ្យប្រជាពលរដ្ឋបញ្ឈប់ជាបន្ទាន់ចំពោះឧបករណ៍នរសាទល្មើសនិងច្បាប់  ។

សាធារណជនក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅប្រចាំតំបន់នេះ!
សូមថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅ ចំពោះការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តកណ្ដាល ដែលបានចុះធ្វើរដ្ឋបាលទប់ស្កាត់ក្នុងករណីបទល្មើសនេសាទបានទាន់ពេលវេលានិងធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានភាពជឿជាក់ទៅលើឯកឧត្តមអភិបាលខេត្តកណ្ដាលក៏ដូចជាមន្ត្រីជំនាញជលផលផងដែរ។

អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងផ្សព្វផ្សាយព័ត៌មានក្នុងន័យស្ថាបនាមិនមានចេតនាញុះញង់ឲ្យមានការរើសអើងនោះឡើយ!
អង្គភាពសារព័ត៌មានយើងខ្ញុំសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបនិងវិជ្ជាជីវៈអ្នកសារព័ត៌មាន។សូមអរគុណ!