ទីតាំងផលិតនិងស្តុកបារី១កន្លែងក្នុងភូមិក្រាំង សង្កាត់ទៀន,ខណ្ឌដង្កោ ប្រជាពលរដ្ឋខ្សឹបថា អត់ច្បាប់ទេ

ប្រជាពលរដ្ឋរស់នៅភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោរាជធានីភ្នំពេញ ខ្សឹបខ្សៀវពីមាត់មួយទៅមាត់មួយអំពីករណីរោងចក្រផលិតបារីមួយកន្លែង នៅក្នុងមូលដ្ឋានរបស់ខ្លួនដែលសង្ស័យថា មិនមានច្បាប់ទម្លាប់ចេញដោយអាជ្ញាធរឬស្ថាប័នជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ! ប្រជាពលរដ្ឋអំពាវនាវឲ្យស្ថាប័នអាជ្ញាធរមានសមត្ថកិច្ច ចុះពិនិត្យឲ្យបានច្បាស់លាស់!

ប្រភពពីសហគមន៍ខាងលើបានឲ្យដឹងថា ទីនេះបើទោះ បីជារោងចក្រក៏ពិតមែន ប៉ុន្តែត្រូវការកម្លាំងកម្មករតិចតួចបំផុត ប៉ុន្តែបញ្ហាប្រឈមនឹងហានិភ័យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែល រស់នៅជុំវិញរោងចក្រខាងលើនេះមានទំហំធំជាង ផលដែលទទួលបាន! ប្រជាពលរដ្ឋមើលឃើញថា: ក្រៅពីបញ្ហាសុខភាពគឺការលាក់បាំងរោងចក្រខាងលើនេះ! ដែលអាចបង្កឲ្យមាន ផលប៉ះពាល់ដល់បញ្ហាសេដ្ឋកិច្ចជាតិ!

ប្រភពនិយាយថា អំពើពុករលួយ គឺជាហេតុផលនៃការរារាំងការអភិវឌ្ឍន៍ ខឿនសេដ្ឋកិច្ចនៃប្រទេសជាតិ មន្ត្រីជំនាញ ក្រសួងមន្ទីរស្ថាប័នពាក់ព័ន្ធ គួរតែសិក្សាស្រាវជ្រាវ ចៀសវាងការប្រមូលប្រយោជន៍សម្រាប់តែបក្សពួកនិយម បំបាត់ថវិការបស់ជាតិ!សូមអាជ្ញាធរ មេត្តាត្រួតពិនិត្យទីតាំងខាងលើ តើពិតដូចអ្វីដែលបងប្អូនយើងទទួលបានប្រភពពីពលរដ្ឋដែរឬទេ.?

អ្នកភូមិនិយាយថា អាជ្ញាធរបានដឹងឮពីរោងចក្រខាង លើនេះដែរឬយ៉ាងណា?ប៉ុន្តែហាក់ដូចជាមិនមានសមត្ថភាពក្នុងការសួរនាំអំពីបញ្ហាច្បាប់ទម្លាប់នោះឡើយ! ដូច្នេះមានតែស្ថាប័នជំនាញថ្នាក់ជាតិនោះទេ!ជាពិសេសក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុនិងក្រសួងពាណិជ្ជកម្ម ទើបអាចចាត់វិធានការអំពីភាពស្របច្បាប់ចំពោះទីតាំងផលិតបារីខាងលើដែលប្រជាពលរដ្ឋសង្ស័យថាមិនមានច្បាប់ទម្លាប់នោះបាន៕