.ព័ត៌មានបឋម.អ្នកញៀនល្បែងប្រាប់មកក្តៅៗថា: ល្បែងស៊ីសង ទ្រង់ទ្រាយកាស៊ីណូ ដែលសមត្ថកិច្ចចុះធ្វើរដ្ឋបាលនៅវេលាម៉ោង១១.០០នាទីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦នោះ..គឺបិទបានតែបីថ្ងៃនោះទេ!?ឥឡូវចាប់បើកលេងគគ្រឹកគគ្រែងធម្មតាវិញហើយសូមមេត្តាទានជ្រាប..!!
– បញ្ជាក់ ចំណុចតារាងបាល់ទះ និងបេនឡាន នៅផ្លូវលេខ២៤៧ ស្ថិតនៅក្រុមទី១ ភូមិ១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញមិនដឹងខ្សែធំកម្រិតណាទេ! ទើបលោក ជា ពិសី អភិបាលខណ្ឌ លោកអធិការខណ្ឌទួលគោក និងលោក ឯក ឃុនឌឿន អភិបាលរង រាជធានីភ្នំពេញ !ដើរចេញផុតបែរជាទីតាំងកំពូលមហាបនល្បែងមួយកន្លែងនេះងើបឆ្ងក់ពីក្រោយក្ដិតអស់លោកទៅវិញអញ្ចឹង!?
តើមូលហេតុនេះមកពីលោក ជា ពិសី ចៅហ្វាយខណ្ឌទួលគោកមិនហ៊ាន ឬលោកឯក ឃុនឌឿន អភិបាលរង រាជធានីភ្នំពេញ រងគំនាប..?!
នេះបើតាមប្រជាពលរដ្ឋ រស់នៅម្តុំនោះ និងអ្នកផ្ញើឡានក្នុងដីឡូតិ៍ រួមនិងអ្នករត់តាក់ស៊ី នៅក្នុងទីតាំងនោះលើកឡើង..?!
រីឯមជ្ឈដ្ឋានមហាជន ប្រជាពលរដ្ឋ អ្នករាជការ មួយចំនួននៅតំបន់នោះ បានលើកឡើងថា: តើអាចមានលើកទី៣ក្នុងការចុះទប់ស្កាត់បង្ក្រាបបនល្បែងសង្គមងងឹតមួយកន្លែងនេះទៀតដែរឬទេ…?។
សូមជំរាប ល្បែងភ្នាល់ស៊ីសងនោះមាន÷ បៀរហាំ..បុកឌាំង និងកៀសគ្រាប់អំពិល ឬល្បែង” ហ៊ួរ “..ទានម្ចាស់..!?
សំណូមពររបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរកាស៊ីណូបនល្បែងដ៏ធំមួយកន្លែងនេះ!សុំឱ្យអាជ្ញាធរក្រុងក៏ដូចជាអាជ្ញាធរខណ្ឌសង្កាត់សុំកុំចុះមកកន្លែងនេះទៀតអីដើម្បីទុកឲ្យមេល្បែងដ៏ធំមួយនេះប្រព្រឹត្តឱកាសបទល្មើសឲ្យបានស្ងប់អារម្មណ៍របស់ពួកគាត់ផងចុះ!?ចៀសវាងពីការប្រព្រឹត្តបទល្មើសហើយបែរទៅជាមានអាជ្ញាធរមូលដ្ឋានចុះមកបង្ក្រាបជារៀងរាល់ថ្ងៃអញ្ចឹង!!??

