ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គធិការ នៃអគ្គធោការក្រសួងមហាផ្ទៃដឹកនាំប្រជុំ ស្តីពីលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារបន្តសម្រាប់ខែវិច្ឆិកា

(រាជធានីភ្នំពេញ)
នៅថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍ស្តីពីលទ្ធផលសកម្មភាពការងារប្រចាំខែតុលា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៦ របស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ។
ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គាធិការ បានមានមតិស្វាគមន៍ដល់ឯកឧត្តម លោកជំទាវ អគ្គាធិការរង លោក លោកស្រីប្រធាននាយកដ្ឋាន ទាំងអស់ដែលបានចូលរួមក្នុងកិច្ចប្រជុំជ្រាបថា។
នៅក្នុងប្រជុំនេះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ប្រធានអង្គប្រជុំ ក៏បានអនុញ្ញាតឱ្យមន្ត្រីជំនាញឡើងអានរបាយការណ៍ប្រចាំខែជូនដល់អង្គប្រជុំ និងបានស្នើឱ្យឯកឧត្តម លោកជំទាវ ព្រមទាំងលោក លោកស្រីទាំងអស់ដែលបានចូលរួមប្រជុំពិនិត្យពិភាក្សារបាយការណ៍ស្តីពីលទ្ធផលសកម្មភាពការងារប្រចាំខែតុលា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៦ របស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ។ ក្រោយពីមានមតិយោបល់រួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធានអង្គប្រជុំ ក៏បានផ្តល់អនុសាសន៍ណែនាំលើចំណុចសំខាន់ៗមួយចំនួន ដើម្បីយកទៅអនុវត្តបន្តផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គាធិការ បានជូនពរដល់ឯកឧត្តម លោកជំទាវ និងសមាជិក សមាជិកា នៃអង្គប្រជុំទាំងមូល សូមមានសុខភាពល្អ បំពេញការងារទទួលបានជោគជ័យ និងប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ កិច្ចប្រជុំនេះប្រព្រឹត្តឡើងនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ក្នុងទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អគ្គាធិការរង លោក លោកស្រីប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។