វេទិកាប៉េកាំងសៀងសាន លើកទី១៣ ដែលប្រារព្ធធ្វើចាប់ពីថ្ងៃទី១៥ ដល់ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិទីក្រុងប៉េកាំង

វេទិកាប៉េកាំងសៀងសាន លើកទី១៣ ដែលប្រារព្ធធ្វើចាប់ពីថ្ងៃទី១៥ ដល់ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ឱកាសឱ្យបណ្តាប្រទេសតូច ធំ អាចមានមតិ និងផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ លើបញ្ហាក្នុងតំបន់ និងស្វែងរកដំណោះស្រាយ ហើយក៏បើកឱកាសឱ្យបណ្តាលប្រទេសបានជួបពិភាក្សាការងារគ្នាយ៉ាងមានប្រសិទ្ធភាព។ ក្នុងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិកម្ពុជា ត្រូវបានទទួលយ៉ាងកក់ក្តៅពីរដ្ឋមន្ត្រីក្រសួងកាពារជាតិចិន និងបានជួបរដ្ឋមន្ត្រីការពារជាតិជាតិជាច្រើន ព្រមការចូលរួមពី ប្រមុខថ្នាក់ដឹកនាំការពារជាតិ និងកងទ័ពមកពីបណ្តាប្រទេសនៅ អឺរ៉ុប អាហ្វ្រិក អាស៊ី និងប្រទេសក្នុងតំបន់អាស៊ាន ប្រមាណជាង១០០ប្រទេស ។ នេះបើតាមបណ្ដាញសង្គមផ្លូវការក្រសួងការពារជាតិកម្ពុជា ផ្សាយកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦៕