សេចក្តីជូនដំណឹង ទូរទស្សន៍ជាតិកម្ពុជានឹងផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS ជាមួយកម្ពុជានិងថៃពីប្រទេសសិង្ហបុរី

សុន្ទរកថាបើករបស់កម្ពុជានឹងថ្លែងដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងនាមភ្នាក់ងារកម្ពុជា។ ទូរទស្សន៍ជាតិកម្ពុជា នឹងផ្សាយផ្ទាល់ពីកិច្ចប្រជុំនេះពីប្រទេសសិង្ហបុរី ចាប់ពីម៉ោង ០៧:៣០ នាទីព្រឹក ម៉ោងនៅប្រទេសកម្ពុជា (ត្រូវនឹងម៉ោង ០៨:៣០ ម៉ោងក្នុងប្រទេសសិង្ហបុរី) តទៅ។ ស្ថានីយ៍ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតនឹងផ្សាយបន្តផ្ទាល់ពីស្ថានីយទូរទស្សន៍ជាតិផងដែរ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងចូលរួមតាមដានទស្សនាដោយមេត្រី៕