រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត និង​បៃតង​នៅក្នុង​មូលដ្ឋាន​យើង​!

???? រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត និង​បៃតង​នៅក្នុង​មូលដ្ឋាន​យើង​! ????

​ខេត្ត​កំពង់ស្ពឺ ៖ នៅ​ថ្ងៃ​ទី ០៧ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ស្ពឺ ដឹកនាំ​ដោយ លោក អ៊ូ សុខ​អាន ប្រធាន​អង្គការ បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​៖
​លោក លី គឹម​ស៊ុន តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក​អនុបណ្ឌិត ហោ គន្ធា​, លោក ម៉ិញ សាវឿន ក្រុមប្រឹក្សា​ឃុំ​ព្រៃ​វិហារ​, លោក ជិន អេម មេភូមិ​ឯកភាព​, លោក យឹម រិន និពន្ធ​នាយករង តំណាង លោក​បណ្ឌិត ឃឹម រដ្ឋា ប្រធាន​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់​, ថ្នាក់ដឹកនាំ និង​តំណាង​អាជ្ញាធរ​ទាំងអស់ បាន​ដឹកនាំ​បងប្អូន​ប្រជាពលរដ្ឋ រួម​ជាមួយ​ក្មួយៗ​សិស្សានុសិស្ស ចុះ​យុទ្ធនាការ​រួមគ្នា​សម្អាត និង​រៀបចំ​បរិស្ថាន នៅ​ចំណុច​ភូមិ​ឯកភាព ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ដោយ​ស្មារតី​សាមគ្គីភាព និង​ការទទួលខុសត្រូវ​ខ្ពស់​។​

​សកម្មភាព​នេះ មិន​ត្រឹមតែ​ជួយ​ឱ្យ​ភូមិឋាន​យើង​មាន​សោភ័ណភាព​ស្អាត និង​ខ្យល់អាកាស​បរិសុទ្ធ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​បណ្តុះ​ស្មារតី​ស្រឡាញ់ និង​ថែរក្សា​បរិស្ថាន​ដល់​យុវជន​ជាន់ក្រោយ​ទៀតផង​។​

????️ «​បរិស្ថាន​ស្អាត ចាប់ផ្តើម​ពី​យើងទាំងអស់គ្នា​! រក្សា​អនាម័យ​ក្នុងផ្ទះ និង​សហគមន៍ ដើម្បី​សុខភាព និង​ភាព​ស្រស់បំព្រង​នៃ​ភូមិ​ឃុំ​យើង​» ????????✨]\