រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ៖ ក្រុមហ៊ុន Toyota គឺជាដៃគូដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងគាំទ្រនិងជំរុញការពង្រីកបន្ត
ថ្ងៃចេញផ្សាយៈ 08/09/2026
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម កែវ រតនៈ បានលើកឡើងថា ក្រុមហ៊ុន Toyota គឺជាដៃគូដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងគាំទ្រនិងជំរុញការពង្រីកជាបន្ត ព្រោះរយៈពេល៣៣ឆ្នាំ ក្រុមហ៊ុន Toyota បានបណ្ដាក់ទុនវិនិយោគជិត១០០លានដុល្លារ និងផ្តល់ការងារល្អជូនពលរដ្ឋចំនួន១១២០នាក់ក្នុងស្រុករួចហើយ។
ឯកឧត្តម កែវ រតនៈ បញ្ជាក់បែបនេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយអគ្គនាយកក្រុមហ៊ុន Toyota កម្ពុជា លោក Kensuke Tsuchiya អំពីបច្ចុប្បន្នភាពនិងអនាគតនៃការផលិតនិងប្រើប្រាស់រថយន្ត Toyota នៅកម្ពុជាដោយភ្ជាប់ទៅនឹងរថយន្ត hybrid និងរថយន្តអគ្គិសនីថែមទៀតផង៕
