ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ស្អែកនេះតទៅ នគរបាលចរាចរណ៍នឹងចាប់ផ្ដើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ
ថ្ងៃចេញផ្សាយៈ 31/08/2026
ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ស្អែកនេះតទៅ នគរបាលចរាចរណ៍នឹងចាប់ផ្ដើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ដោយអនុវត្តចំពោះតែរាជធានី-ខេត្តដែលមានករណីគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ ក្នុងនោះមានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង ហើយផ្ដោតតែទៅលើអំពើល្មើសបង្កគ្រោះថ្នាក់ដូចជា ការបើកបរល្មើសល្បឿនកំណត់ ការបើកបរក្នុងស្ថានភាពស្រវឹង ការមិនគោរពសញ្ញាសិទ្ធិអាទិភាពនិងភ្លើងស្ដុប ការដឹកជញ្ជូនទំនិញសំពីងសំពោង ក្រៅពីនេះគឺជាការអប់រំណែនាំ៕
