នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ព្រះរាជាណាចក្រកម្ពុជាចាប់ផ្ដើមដំណើរការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ ហៅកាត់ថា ISC-2 ។
ថ្ងៃចេញផ្សាយៈ 26/08/2026
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ព្រះរាជាណាចក្រកម្ពុជាចាប់ផ្ដើមដំណើរការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ ហៅកាត់ថា ISC-2 ។ សន្និសីទនេះប្រព្រឹត្តទៅនៅអគារអគ្គនាយកដ្ឋានពន្ធដា ក្នុងតំបន់OCIC រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។ សន្និសីទប្រធានសភានៃអន្តរសភា លើកទី២ រៀបចំឡើងក្រោមមូលបទ «សាមគ្គីភាពដើម្បី សន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងការដោះស្រាយដោយសន្តិវិធី» ដោយមានប្រទេស និងអង្គការអន្តរជាតិជាច្រើននឹងមកចូលរួម៕
