ទីតាំងផ្ទះមួយកន្លែងនេះបានរំលោភយកដីទន្លេ!?ឥឡូវបានសាងសង់ជិតរួចរាល់ហើយ! តើមូលហេតុមកពីអ្វី?ស្ថិតនៅក្នុងភូមិស្វាយរលំ2 សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល!?
សូមបញ្ជាក់ថាទីតាំងដែលម្ចាស់ផ្ទះបានសាងសង់មួយកន្លែងនេះកាលពីថ្ងៃទី 2 ខែមិថុនាឆ្នាំ 2026 កន្លងមកនេះ!
ក្រុមបច្ចេកទេសក្រុងតាខ្មៅបានចុះមកត្រួតពិនិត្យក្នុងនោះក៏មានអាជ្ញាធរសមត្ថកិច្ចនគរបាលក្រុងនិងក្រុមការងារសង្កាត់ស្វាយរលំព្រមទាំងមានលោកស្រីមេភូមិស្វាយរលំ2បានចុះមកផ្អាកការសាងសង់ទាំងស្រុង!?
ដោយឲ្យម្ចាស់ផ្ទះទៅសុំការអនុញ្ញាតសាងសង់នៅសាលាក្រុងតាខ្មៅ
ជាមុនសិន!ទើបអាចសាងសង់បាន!
នៅរសៀលថ្ងៃទី 7 ខែសីហាឆ្នាំ 2026 នេះ!ក្រុមការងារសារព័ត៌មានបានចុះទៅធ្វើការងារផ្សេងៗក៏បានប្រទះឃើញទីតាំងផ្ទះមួយកន្លែងដែលរំលោភយកដីទន្លេធ្វើជាលំនៅដ្ឋានកម្មសិទ្ធិផ្ទាល់ខ្លួននេះ!ក៏ចុះសួរលោកស្រីម្ចាស់ផ្ទះព្រមទាំងមានស្វាមីនៅជិតនោះដែរលោកស្រីជាម្ចាស់ផ្ទះបានឆ្លើយថា:ទីតាំងផ្ទះរបស់គាត់មួយកន្លែងនេះមានច្បាប់អនុញ្ញាតឲ្យសាងសង់រួចហើយ!?
តែអ្នកមីងមិនបានបញ្ជាក់ថាច្បាប់ដែលគាត់បានទទួលបានក្នុងការសាងសង់ចុងក្រោយឲ្យសាងសង់ផ្ទះរបស់គាត់នេះចេញដោយលោកអភិបាលក្រុងតាខ្មៅឬអាជ្ញាធរមូលដ្ឋានមួយណាទេ!?
សម្រាប់លោកចៅសង្កាត់ស្វាយរលំ
បានបញ្ជាក់ប្រាប់អ្នកតាព័ត៌មានតាមតេឡេក្រាមថា:លោកមិនបានដឹងថាម្ចាស់ផ្ទះទាំងប្ដីនិងប្រពន្ធមួយទីតាំងនេះមានច្បាប់អនុញ្ញាតឲ្យសាងសង់យ៉ាងណានោះទេ!លោកបានឆ្លើយបន្តទៀតថាខ្ញុំមិនដឹងសោះ!លោកក៍បានបញ្ជាក់បន្តិចទៀតថា:គាត់សាងសង់គាត់ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ពេលដែលមានការបាក់ស្រុតនិងខូចខាតដល់ផលប្រយោជន៍សាធារណៈឬក៏អ្នកជិតខាង!លោកពូមេភូមិក៏បានបញ្ជាក់បន្តទៀតថា:ទីតាំងដីមួយកន្លែងនេះមិនអាចសង់សំណង់រឹងបានទេ ដោយសារសណ្ឋានដីមិនអំណោយផលក្នុងការសាងសង់សំណង់រឹងចូលដល់ផ្ទៃទន្លេ!?
សំណួរសួរថា:ម្ចាស់ផ្ទះពីរនាក់ប្ដីប្រពន្ធខាងលើនេះ!តើពួកគាត់ជាស្ដេចនាគរាជ
ឬក៏ជាព្រះអាទិទេពទើបហ៊ានសាងសង់សំណង់ចូលដល់ចំណីទន្លេនិងផ្ទៃទន្លេទន្លេបានដូច្នេះ!
អ្វីដែលសារព័ត៌មានយើងបានលើកយកមកផ្សាយនៅក្នុងវគ្គទីបីនេះ!ក៏ដោយសារសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋជិតខាងនៃទីទាំងផ្ទះមួយកន្លែងនេះផងហ្នឹង!ដើម្បីការគោរពច្បាប់រក្សាការពារច្រាំងទន្លេកុំឱ្យប៉ះពាល់ទៅដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍និងដើម្បីរក្សាបរិស្ថានល្អទាំងអស់គ្នានៅពេលនេះនិងនាពេលខាងមុខ!
ជាពិសេសទៅទៀតនោះមិនថា:
ប្រជារាស្ត្រឬក៏មន្ត្រីរាជការលំដាប់ណានោះទេ!ឱ្យតែប្រព្រឹត្តខុសហ្នឹងបំពានច្បាប់គឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់និងអនុវត្តទោសទៅតាមច្បាប់ដែលបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជារបស់យើងគ្រប់ៗគ្នា!!?
បើតាមប្រភពព័ត៌មានពីរនាក់ជិតខាងនៃទីតាំងផ្ទះល្មើសច្បាប់មួយកន្លែងនេះនឹងសុំមិនបញ្ចេញឈ្មោះ!បានបញ្ជាក់ថាការសាងសង់និងបុកគ្រិះរបស់ផ្ទះនេះគឺមិនបានទៅតាមស្តង់ដារនៃការសាងសង់និងបច្ចេកទេសប៉េតុងគ្រឹះឲ្យបានត្រឹមត្រូវនោះទេ!
សំណួរពីប្រជាពលរដ្ឋនិងមហាជនជិតខាងបានសួរថា:ថ្វីត្បិតតែផ្ទះ១កន្លែង
នេះមិនមានច្បាប់អនុញ្ញាតឲ្យសាងសង់មែន?តើអាជ្ញាធរក្រុងតាខ្មៅនិងអាជ្ញាធរមូលដ្ឋានសង្កាត់ភូមិ!បានចាត់មន្ត្រីក្រោមឱវាទរបស់ខ្លួនចុះត្រួតពិនិត្យឲ្យបានច្បាស់លាស់នៅទីតាំងផ្ទះ១កន្លែងនេះហើយឬនៅ?ពេលដែលគាត់កំពុងតែបុកគ្រឹះនិងសាងសង់នោះ!
ឬក៏គ្រាន់តែការអនុវត្តច្បាប់របៀបអាជ័យធ្លាក់ទឹកហៃអើៗនោះឬ!?
អង្គភាពសារព័ត៌មានយើងខ្ញុំធ្វើការស្នើសុំយ៉ាងទទូចហើយទទូចទៀត!ទៅដល់ឯកឧត្តមអភិបាលខេត្តកណ្ដាល
ហ្នឹង!មន្ត្រីជំនាញពាក់ព័ន្ធផ្សេងៗសូមជួយចុះត្រួតពិនិត្យនៅទីតាំងផ្ទះដែលសាងសង់អត់ច្បាប់អនុញ្ញាតពីសាលាក្រុងតាខ្មៅ!ក៏ដូចជាគ្មានការអនុញ្ញាតឲ្យសាងសង់ពីលោកចៅសង្កាត់ស្វាយរលំ ១កន្លែងនេះផង និងជៀសវាងហានិភ័យណាមួយកើតឡើងជាយថាហេតុដែលធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពរស់នៅរបស់ម្ចាស់ផ្ទះក៏ដូចជាអ្នកជិតខាងនៃផ្ទះមួយកន្លែងនេះ!!!
រាយការណ៍ដោយ:s.com.kh






