ទឹកចិត្តចូលរួមសោកស្ដាយនិងការរំលែកទុក្ខដកក្រៀមក្រំព្រមទឹកចិត្តសប្បុរសធម៌ ចំពោះអាយុជីវិតរបស់មនុស្ស!ជិតធម៌ចិត្តបុណ្យសម្រាប់ក្រុមគ្រួសារជាអ្នកបើកបររថយន្តមួយគ្រឿងដែលបានបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋម្នាក់នៅយប់រំលង អាធ្រាតម៉ោង 3 ជាងទាបភ្លឺឈានចូលថ្ងៃទី 3 ខែសីហាឆ្នាំ 2026 នៅចំណុចម្ដុំផ្សារឡាក់គី ខាងត្បូងរង្វង់មូលតាខ្មៅ ទីក្រុងតាខ្មៅ ខេត្តកណ្ដាល! លើបណ្ដោយផ្លូវជាតិលេខ 21a បណ្ដាលឱ្យក្មេងស្រី១នាក់អាយុ 13 ឆ្នាំបាត់បង់ជីវិតពេលទៅដល់មន្ទីរពេទ្យ។

ខេត្តកណ្ដាល:

ដោយមានទឹកចិត្តអាណិតស្រឡាញ់និងមានការសោកស្ដាយដល់គ្រួសារឪពុកម្ដាយជនរងគ្រោះ!តំណាងភាគីជនបង្កគ្រោះថ្នាក់ចរាចរណ៍ជាម្ចាស់រថយន្ត
បានខិតខំនិងព្យាយាមសម្របសម្រួលដើម្បីផ្ដល់យុត្តិធម៌និងសំណងជាទឹកប្រាក់មួយចំនួនដល់ឪពុកម្ដាយរបស់ជនរងគ្រោះ!ដើម្បីបញ្ចប់រឿងរដ្ឋប្បវេណី!

លោកពូឈ្មោះ យ៉ែម ពៅ ត្រូវជាឪពុកជនរងគ្រោះនិងនិងបងស្រីឈ្មោះ ឌី ស្រស់ ត្រូវជាម្ដាយបង្កើតរបស់ជនរងគ្រោះលោកពូអ្នកមីងទាំងពីរ
ព្រមទទួលនូវសំណងដើម្បីសងដល់ការខូចខាតព្រមទាំងអាយុជីវិតរបស់កូនស្រីនៅទឹកប្រាក់ចំនួន 18500 ដុល្លារអាមេរិកនិងលោកពូអ្នកមីងទាំងពីរបានសន្យាថាមិនដាក់ពាក្យបណ្ដឹងបន្តទៅសមត្ថកិច្ចឬក៏ទៅតុលាការទេ!

មិនត្រឹមតែប៉ុណ្ណឹងលោកពូអ្នកមីងដែលជាឪពុកម្ដាយរបស់ជនរងគ្រោះក៏មានអារម្មណ៍ក្ដុកក្ដួលនិងរំភើបក្នុងចិត្តផង
ដោយលោកពូអ្នកមីងមិននឹកស្មានដល់ថាជនបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់កូនស្រីលោកពូអ្នកមីង!ត្រូវបានក្រុមគ្រួសារខាងជនបង្កចេញមុខមកដោះស្រាយដោយសន្តិវិធីនិងមានសន្ដាននៅចិត្តល្អព្រមទាំងចាត់ចែងកម្មវិធីបុណ្យយ៉ាងអធិកអធម្មបែបនេះសោះ!

លោកពូអ្នកមីងបានបញ្ជាក់ទៀតថាកាលពីថ្ងៃមានគ្រោះថ្នាក់បន្ទាប់មកក៏មានក្រុមសារព័ត៌មានបានយកលុយ 1000 ដុល្លារដោយជាបច្ច័យផ្ទាល់របស់ជនជាម្ចាស់រថយន្តបង្កយកទៅប្រគល់ជូនឪពុកម្ដាយជនរងគ្រោះដល់ទីកន្លែងធ្វើបុណ្យផ្ទាល់តែម្ដង!លុះព្រឹកឡើងម្ដងទៀតតំណាងជនបង្កក៏បានចាត់ចែងឲ្យតំណាងរបស់ខ្លួនយកថវិការជាបច្ច័យចំនួន 2 លានរៀលថែមទៀតដើម្បីទៅចូលបុណ្យដល់រោងបុណ្យម្ដងទៀត!?

ចំណែកឯតំណាងខាងជនបង្កក៏បានបញ្ជាក់អំពីទឹកចិត្តស្មោះសរមនុស្សធម៌ជូនដល់ក្រុមគ្រួសារនិងត្រូវជាឪពុកម្ដាយ
របស់ជនរងគ្រោះផងដែរថា:នេះគឺជាគ្រោះថ្នាក់មួយដោយអចេតនានិងមិនមានគំនិតអាក្រក់ណាមួយប៉ុនប៉ងបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃឡើយ!
តំណាងខាងជនបង្ករក៏បានសំណូមពរទៅដល់ឪពុកម្ដាយជនរងគ្រោះសូមកម្មមានការខឹងសម្បារបន្តទៀតអី!នេះចាត់ទុកជាអកុសលកម្មឬក៏សង្ខារខ្លីរបស់កូនស្រីលោកពូអ្នកមីង!និងសូមឱ្យលោកពូអ្នកមីងយកសំណងទាំងអស់ដែលខាងតំណាងជនបង្ករជូនជាសំណង់នេះយកទៅចាត់ចែងក្នុងកម្មវិធីបុណ្យនិងផ្គត់ផ្គង់ជីវភាពគ្រួសាររបស់លោកពូអ្នកមីងឲ្យបានល្អនិងឲ្យមានអនាគតល្អដល់កូនចៅលោកពូអ្នកមីង
នាពេលអនាគតខាងមុខទៅទៀតចុះ

នេះ!បានបញ្ជាក់ឲ្យឃើញថា:ទឹកចិត្តមនុស្សធម៌គុណធម៌សីលធម៌ល្អនៅក្នុងសង្គមជាតិយើងនេះ!ខាងតំណាងជន
បង្ករពិតជាមានបេះដូងស្រឡាញ់ប្រជាពលរដ្ឋស្លូតត្រង់និងចេះឲ្យតម្លៃដល់អាយុជីវិតរបស់មនុស្សជាតិយ៉ាងពិតប្រាកដមែន!

សូមបញ្ជាក់ជូនបងប្អូនសាធារណជនឲ្យបានជ្រាបផងដែរថា:ជនបង្ក
ឈ្មោះ អ៊ឹង ស៊ុនសេង ភេទប្រុស
ឆ្នាំកំណើត 1.991 ជាអ្នកបើកបររថយន្តបង្ករបានចូលខ្លួនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅនៅរសៀលថ្ងៃទី 5 សីហាឆ្នាំ 2026 នេះហើយ!ហ្នឹង!ត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅធ្វើនីតិវិធីដើម្បីបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាលចាត់ការទៅតាមផ្លូវច្បាប់បន្តទៀត!