ទីតាំងស្តុបស្បែកគោមួយកន្លែងសង្ស័យថាធ្វើអាជីវកម្មខុសច្បាប់ឬក៏គ្មានលិខិតអនុញ្ញាតពីអាជ្ញាធរសមត្ថកិច្ចឬក៏ស្ថាប័នពាក់ព័ន្ធឡើយ!ស្ថិតនៅក្នុងភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ឃ្លាំងស្តុកស្បែកគោយ៉ាងធំមួយកន្លែង
សង្ស័យថាមានស្តុកស្បែកគោដែលមានក្លិនចំហាយស្អុយតិចៗចេញមកខាងក្រៅ
និងសង្ស័យថា!គ្មានច្បាប់អនុញ្ញាតឬក៏អាជ្ញាប័ណ្ណក្នុងការធ្វើអាជីវកម្មដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពសាធារណៈនិងផលប្រយោជន៍ចូលជាថវិការដ្ឋទៀតផង។

នៅក្នុងកាលៈទេសៈនេះក្រុមសារព័ត៌មានបានជួបជាមួយប្អូនប្រុសម្នាក់ដែលជាអ្នករត់រម៉កដឹកអុសចេញចូលក្នុងឃ្លាំងស្តុកស្បែកគោមួយកន្លែងនេះ!និងសុំមិនបញ្ចេញឈ្មោះមិនបញ្ចេញរូបភាពឬក៏សំឡេងរបស់គាត់!បានបញ្ជាក់ប្រាប់ថា:ទីតាំងមួយកន្លែងនេះ!គឺជាឃ្លាំងស្តុបស្បែកគោ!ក្រុមសារព័ត៌មានបានសួរប្អូនប្រុសម្នាក់នេះទៀតថាតើប្អូនប្រុសដឹកអូសចូលទៅក្នុងឃ្លាំងនេះដើម្បីធ្វើអ្វីដែរ!?
តែប្អូនប្រុសមិនបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានទេ!គ្រាន់តែនិយាយតិចៗថាដឹកយកមកឲ្យគេ!គេមិនដឹងយកទៅធ្វើអីទៀត!

បើតាមការបញ្ជាក់របស់ប្អូនប្រុសដែលជាអ្នករត់រម៉កដឹកអុសមួយរូបនេះ!ពិតជាបានបញ្ជាក់យ៉ាងពិតប្រាកដថា!ទីតាំងមួយកន្លែងនេះពិតជាទីតាំងឬក៏ឃ្លាំងសម្រាប់ស្តុកស្បែកគោស្រស់និងមានចំហាយស្អុយភាយយ៉ាងពិតប្រាកដមែន!

អង្គភាពសារព័ត៌មានយើងខ្ញុំក្នុងនាមជាអ្នកយកព័ត៌មានផ្សាយព័ត៌មានដើម្បីជូនដំណឹងទៅដល់រាជរដ្ឋាភិបាលឬក៏ទៅដល់បងប្អូនប្រជាពលរដ្ឋ!ស្នើសុំដល់អាជ្ញាធរមូលដ្ឋានឬក៏ក្រសួងស្ថាប័នពាក់ព័ន្ធមានសមត្ថកិច្ចនិងប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាលមេត្តាជួយមានចំណាត់ការនិងចាត់វិធានការទៅតាមផ្លូវច្បាប់បើសិនជាត្រួតពិនិត្យឃើញថាទីតាំងមួយកន្លែងនេះធ្វើអាជីវកម្មគ្មានច្បាប់អនុញ្ញាតពីក្រសួងស្ថាប័នឬក៏អាជ្ញាធរក្នុងមូលដ្ឋាន!?

ជៀសវាងពីផលប៉ះពាល់សុខភាពស្ដាប់ធ្នាប់សាធារណៈនិងបាត់បង់ប្រាក់ចំណូលចូលថវិការដ្ឋ!និងកុំឲ្យឈ្មួញរកស៊ីមានគំនិតខិលខូចគេចពន្ធខ្វះអនាម័យ
ដែលបណ្ដាលឲ្យមានផលប៉ះពាល់ដល់អនាម័យនៅក្នុងសហគមន៍នីមួយៗ!?

សូមអរគុណ