អបអរសាទរក្រុម​កីឡាបាល់ទះ​​បុរស​ជម្រើស​ជាតិ​កម្ពុជា ត្រូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពាន SEA V-CUP លើកទី៦ ឆ្នាំ២០២៦ បន្ទាប់ពីយកឈ្នះថៃ!

សូម​អបអរសាទរ​ក្រុម​កីឡាបាល់ទះ​​បុរស​ជម្រើស​ជាតិ​កម្ពុជា ត្រូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ SEA V-CUP លើកទី៦ បន្ទាប់ពីយក​ឈ្នះ​លើ​ក្រុម​កីឡាបាល់ទះជម្រើសជាតិថៃ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៣សិត​ទល់១ នៅថ្ងៃសៅរ៍ ទី​១៨ ខែកក្កដា ឆ្នាំ​២០២៦ ក្នុងសាលបាល់ទះ Candon City Arena ប្រទេសហ្វីលីពីន។

ក្នុង​នាមជាប្រធាន​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា ខ្ញុំ​សូម​ថ្លែង​អំណរគុណដល់​ប្រតិភូ ក្រុមការងារគ្រូបង្វឹក និងប្អូនៗកីឡាករ ដែលបានខិតខំប្រឹងប្រែងប្រកួតតាំងពីវគ្គចែកពូល រហូតដល់វគ្គផ្តាច់ព្រ័ត្រ។

ក្រៅពីនេះ ខ្ញុំក៏សូម​ថ្លែង​អំណរគុណ​ដល់​ពុកម៉ែ​ បងប្អូនទាំងអស់ ដែល​បាន​លើក​ទឹកចិត្ត​ដល់​កីឡាករ​យើង​ នៅ​ទីលាន​ផ្ទាល់ និង​ទស្សនាតាម​ប្រព័ន្ធផ្សព្វផ្សាយនានា ទាំងក្នុង និងក្រៅប្រទេស។

ជាមួយគ្នានេះដែរ ក៏ស្នើដល់ពុកម៉ែ បងប្អូនទាំងអស់ សូមបន្តការគាំទ្រ​ក្រុម​កីឡាបាល់ទះ​​បុរស​ជម្រើស​ជាតិ​កម្ពុជា ដើម្បីជាការលើកទឹកចិត្តដល់ក្រុមកីឡាករយើង ឆ្ពោះទៅដណ្តើមជ័យជម្នះជូនជាតិមាតុភូមិនៃយើង។

ជាចុងក្រោយ សូមជូនពរដល់ក្រុមកីឡាករ និងគ្រូបង្វឹក បន្តបង្ហាញស្មារតីប្រកួតយ៉ាងស្វាហាប់ និងសម្រេចបានជោគជ័យបន្ថែមទៀតក្នុងវគ្គផ្តាច់ព្រ័ត្រ៕