នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Qian Zhenhua ប្រធានក្រុមហ៊ុន Sinopec (China) & CamTIPA នៅសាធារណរដ្ឋប្រជាមានិតចិន។
សូមជម្រាបថា ក្រុមហ៊ុន Sinopec (China) & CamTIPA គឺជាក្រុមហ៊ុនថាមពល និងគីមីឥន្ធនៈដ៏ធំលំដាប់ពិភពលោក ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ប្រទេសចិន។ ក្រុមហ៊ុនធ្វើប្រតិបត្តិការ លើការរុករក និងផលិតប្រេង ឧស្ម័នធម្មជាតិ ការចម្រាញ់ប្រេង ការដឹកជញ្ជូនតាមបំពង់ ផលិតកម្មគីមីឥន្ធនៈ និងបណ្តាញលក់ស្ថានីយប្រេងឥន្ធនៈ៕