ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើយន្នការដោះស្រាយបញ្ហាស្មុគស្មាញនៃការផ្តល់សេវាសាធារណៈដល់ធុរកិច្ចជាកញ្ចប់ដើម្បីឆ្លើយតបនឹងកង្វល់របស់វិស័យឯកជន

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នាទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើយន្នការដោះស្រាយបញ្ហាស្មុគស្មាញនៃការផ្តល់សេវាសាធារណៈដល់ធុរកិច្ចជាកញ្ចប់ដើម្បីឆ្លើយតបនឹងកង្វល់របស់វិស័យឯកជន ដោយមានការចូលរួមពីឯកឧត្តម ជាម សត្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ។

​កិច្ចប្រជុំនេះ ផ្តោតលើការពិភាក្សាស្វែងរកនូវចំណុចគន្លឹះក្នុងការដោះស្រាយបានបញ្ហាស្មុគស្មាញនៃការផ្តល់សេវាសាធារណៈដល់ធុរកិច្ចជាកញ្ចប់ដើម្បីឆ្លើយតបនឹងកង្វល់របស់វិស័យឯកជន ដោយមានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ ។