សេចក្ដីព្រាងចុងក្រោយ នៃផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ឆ្នាំ២០២៦-២០៣៣ ត្រូវបានលើកយកមកពិនិត្យ និងពិភាក្សា
សេចក្ដីព្រាងចុងក្រោយ នៃផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ឆ្នាំ២០២៦-២០៣៣ ត្រូវបានលើកយកមកពិនិត្យ និងពិភាក្សាសេចក្ដីព្រាងចុងក្រោយ នៃផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ឆ្នាំ២០២៦-២០៣៣ ត្រូវបានលើកយកមកពិនិត្យ និងពិភាក្សា
សេចក្ដីព្រាងចុងក្រោយ “ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ឆ្នាំ២០២៦-២០៣៣” ត្រូវបានលើកយកមកពិនិត្យ និងពិភាក្សា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ នាទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។
ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានគូសបញ្ជាក់ថា ផែនការយុទ្ធសាស្ដ្រនេះ នឹងក្លាយជាផែនទីបង្ហាញផ្លូវ សម្រាប់គ្រប់ភាគីពាក់ព័ន្ធអាចចូលរួមអនុវត្ត ក្នុងគោលបំណងកែលម្អលក្ខខណ្ឌនៃការរស់នៅ និងបរិស្ថានសហគមន៍ជនបទឱ្យបានល្អប្រសើរ តាមរយៈការផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទទាំងកម្រិតមូលដ្ឋាន និងកម្រិតគ្រប់គ្រងប្រកបដោយសុវត្ថិភាព មានសមធម៌ បរិយាបន្ន ភាពធន់ និងនិរន្ដរភាព ដែលជាការចូលរួមសម្រេចនូវយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា៕
Ii