នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា
ថ្ងៃចេញផ្សាយៈ 29/06/2026
នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអនុម័តរបៀបវារៈថ្ងៃបើកសម័យប្រជុំរដ្ឋសភាលើកទី៦ នីតីតកាលទី៧ ចំនួនពីរ ៖
-របៀបវារៈទី១ ព្រះរាជសារព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា។
-របៀបវារៈទី២ របាយការណ៍សង្ខេបស្ដីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥ និងលើកទី៦ នីតិកាលទី៧៕
