ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញចូលរួមក្នុងវេទិកា «ពិភាក្សាជាមួយយុវជនគណបក្សក្រសួងស្ថាប័ន» លើកទី២

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញចូលរួមក្នុងវេទិកា «ពិភាក្សាជាមួយយុវជនគណបក្សក្រសួងស្ថាប័ន» លើកទី២ នាវិមាន៧មករា ។

«ពិភាក្សាជាមួយយុវជនគណបក្សក្រសួងស្ថាប័ន» លើកទី២ ដែលបានរៀបចំនាពេលនេះ នឹងបន្តរៀបចំក្នុងក្របខណ្ឌយុវជនគណបក្សថ្នាក់ជាតិ និងថ្នាក់រាជធានីខេត្តទូទាំងប្រទេស ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ក្នុងគោលបំណងស្វែងយល់ពីសុខទុក្ខ និងមនោសញ្ចេតនារបស់បងប្អូនយុវជននៅគ្រប់មូលដ្ឋាន, ស្តាប់មតិយោបល់ និងសំណូមពរនានា ក្នុងគោលដៅដោះស្រាយរាល់បញ្ហាប្រឈម និងតម្រូវការជាក់ស្តែងរបស់យុវជន ដើម្បីសម្រួចទិសដៅការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុតសម្រាប់ការត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាខែមិថុនា ឆ្នាំ២០២៧ ខាងមុខនេះ។