ថ្នាក់ដឹកនាំ និងអ្នកនាំពាក្យក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មាន និងសាធារណមតិ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រះវិហារ!

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន និងឯកឧត្តម អំ តារាវិទូ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ចើញដឹកនាំកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មាន និងសាធារណមតិ» ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តព្រះវិហារ ក្នុងគោលបំណងដើម្បីធ្វើការតម្រង់ទិស និងផ្ដល់នូវយុទ្ធសាស្ត្រថ្មីៗ ព្រមទាំងចែករំលែកនូវបទពិសោធន៍ការងារល្អៗ លើការគ្រប់គ្រង និងដឹកនាំការងារព័ត៌មាន និងសាធារណមតិក្នុងយុគសម័យឌីជីថល ក្នុងទិសដៅពង្រឹងប្រសិទ្ធភាពការងារ និងការផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែទូលំទូលាយ។

កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំមន្ទីរព័ត៌មានខេត្ត ដែលមានការចូលរួមពីលោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងមន្ដ្រីកិច្ចសន្យាជាច្រើនរូបទៀត។

១៧ មិថុនា ២០២៦