លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចុះពិនិត្យ និងវាយតម្លៃទីតាំងជាក់ស្តែងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
ថ្ងៃចេញផ្សាយៈ 07/06/2026
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចុះពិនិត្យ និងវាយតម្លៃទីតាំងជាក់ស្តែងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីពិនិត្យលទ្ធភាពរៀបចំជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងការលើកកម្ពស់ការតភ្ជាប់ទីផ្សារក្នុងស្រុក។ ការចុះពិនិត្យនេះធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៦ ។
សូមបញ្ជាក់ថា គោលបំណងនៃដំណើរបេសកកម្មនេះ ដើម្បីបង្កើនសកម្មភាពពាណិជ្ជកម្មនិងផលិតកម្មក្នុងស្រុក ជាពិសេសបង្កើនតម្លៃបន្ថែមសម្រាប់ផលិតផល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនមូលដ្ឋាន៕
