បែក​សម្បុក​ឧក្រិដ្ឋជន Scam online កម្លាំងចម្រុះ​ខណ្ឌ​ច្បារអំពៅ បង្ក្រាប​ទីតាំង​សង្ស័យ​បោកប្រាស់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scam) ឃាត់ខ្លួន​ជន​ជាតិចិន ១១​នាក់ ក្នុង​បុរី (​សុង​ឃុន​)

(​ភ្នំពេញ​)៖ ក្រោម​បទ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​! ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ​! បាន​បើក​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល និង​បង្ក្រាប​ទីតាំង​សង្ស័យ​ប្រព្រឹត្ត​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scam) ចំនួន ០២​ខ្នង​ផ្ទះ​ជាប់​គ្នា​ក្នុងនោះ​ផ្ទះ​លេខ
58 59 ដោយ​ឃាត់ខ្លួន​ជន​បរទេស​ចំនួន ១១​នាក់​!

​ប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៦ នេះ ស្ថិតនៅ​ក្នុង​បុរី​សុង ឃុន ភូមិ​ស្វាយ​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​! ដឹកនាំ​កម្លាំង​ដោយ
​លោក ម៉ូ​វ ម៉ានិត អភិបាល​ខណ្ឌ​ច្បារអំពៅ និង​មាន​ការសម្របសម្រួល​នីតិវិធី​ពី លោក​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

⚖️ ជា​លទ្ធផល សមត្ថកិច្ច​បាន​រកឃើញ និង​ឃាត់ខ្លួន​ជនជាតិ​ចិន​សរុប​ចំនួន ១១​នាក់ (​ប្រុស​ទាំង​អស់​) រួម​ជាមួយនឹង​វត្ថុតាង​សម្ភារ​មួយចំនួន​។​

​បច្ចុប្បន្ន ទាំង​មនុស្ស និង​សម្ភារ​វត្ថុតាង ត្រូវបាន​ប្រគល់ជូន​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​៕
​រាយការណ៍​ដោយ www.ssbhotnews.com.kh​