ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល!បានដឹកនាំកម្លាំងចម្រុះ!បង្ក្រាបមេខ្លោងស្គេមអនឡាញ ចាប់ខ្លួនជនជាតិចិនបានចំនួន 38 នាក់។

ខេត្តកណ្ដាល:កណ្ដាប់ដៃដែកដ៏មុតស្រួចរបស់ឯកឧត្តម គួច ចំរើន
អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល
បានដឹកនាំកម្លាំងចម្រុះប្រតិបត្តិការបង្ក្រាប
ស្គេមអនឡាញចំនួន 2 ទីតាំងផ្សេងគ្នា!
ទី១.ស្ថិតក្នុងមជ្ឈមណ្ឌលកម្សាន្ត ផ្ទះសំណាក់មីស្ទើឡេង ktv ដែលមានចម្ងាយពីសាលាស្រុកលើកដែកជាង 300 ម៉ែត្រ នឹងនៅតារាងបាល់ទាត់មីស្ទឺឡេង
ស្ថិតនៅក្នុងឃុំព្រែកដាច់ស្រុកលើកដែកខេត្តកណ្ដាល!ដែលមានម្ចាស់ទីតាំង
ឈ្មោះ គ្រី ប៉េងឡេង ហៅថាត់

២.ក្នុងកសិដ្ឋានចិញ្ចឹមត្រីនៃដីឡូតិ៍ដ៏ធំមួយកន្លែងនៅកណ្ដាលព្រៃជ្រៅក្នុង
បឹងស្ថិតក្នុង ឃុំព្រែកទម្លាប់ស្រុកលើកដែក ដែលមានម្ចាស់ទីតាំងឈ្មោះ
(វិគី)ហើយក្នុងការបង្ក្រាបនេះត្រូវបានឃាត់ខ្លួនជនជាតិចិន 38 នាក់ក្នុងនោះក៏មានស្ត្រីពីរនាក់ផងដែរ។

ហេតុការណ៍នៃការបង្ក្រាបស្គេមអនឡាញ
ខាងលើនេះត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី26 ខែឧសភាឆ្នាំ 2026
ហើយនិងព្រឹកថ្ងៃទី 28 ខែឧសភាឆ្នាំ 2026 នេះ មានប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ ប្រាប់អ្នកសារព័ត៌មានយើងឱ្យដឹងថា:
ក្នុងការបង្ក្រាបករណីស្គេមអនឡាញ
កាលពីររសៀលថ្ងៃទី 26 ខែឧសភាឆ្នាំ 2026 នេះ ដែលបានឃើញជនជាតិចិន 38 នាក់ ត្រូវបានចាប់ខ្លួននិងជាច្រើនអ្នកទៀតបានរត់គេខ្លួន!ចូលទៅសម្ងំខ្លួនក្នុងព្រៃជ្រៅ!នៃទឹកដីស្រុកលើកដែក
ហើយរហូតមកទល់ពេលនេះអាជ្ញាធរនិងកម្លាំងចម្រុះបាននិងកំពុងឃ្លាំមើលជនជាតិចិនដែលបានរត់គេចខ្លួនទាំងនោះ! យ៉ាងយកចិត្តទុកដាក់បំផុត!

ក្នុងករណីស្គេមអនឡាញខាងលើនេះត្រូវបានប្រជាពលរដ្ឋរស់នៅតំបន់នោះដាក់ការសង្ស័យថា:រឿងនេះអាចមានជាប់ពាក់ព័ន្ធជាមួយនឹងអាជ្ញាធរក៏ដូចជាជំនាញពាក់ព័ន្ធនៅក្នុងស្រុកលើកដែកផងដែរ!?

ប្រជាពលរដ្ឋបានបន្តទៀតថា:មេខ្លោងស្គេមអនឡាញទាំងពីរនាក់ខាងលើនេះ
អាចមានអ្នកមានអំណាចនិងមានឥទ្ធិពលនៅពីក្រោយខ្នងទៀតផង!

គូររំលឹកថាកាលពីពេលថ្មីៗនេះ!
ឯកឧត្តម គួច ចំរើន បានជូនដំណឹងតាមបណ្ដាញសង្គមរបស់លោកថា:បើបងប្អូនណាបានផ្ដល់ព័ត៌មានអំពីករណីស្គេមអនឡាញ លោកជូននូវរង្វាន់លើកទឹកចិត្តចំនួន 2 លានរៀល!ហើយថែមទាំងលាក់ការសម្ងាត់ឲ្យទៀតផង!

ហើយប្រជាពលរដ្ឋស្នើសុំឲ្យស្ថាប័នពាក់ព័ន្ធជាពិសេសអង្គភាព acu
មេត្តាបើកការស៊ើបអង្កេតនិងស្រាវជ្រាវវែកមុខអ្នកពាក់ព័ន្ធឃុបឃិតគ្នា បើកដៃឲ្យឈ្មោះ (គ្រី ប៉េងឡេង) ហៅថាត់ និងឈ្មោះ(វិគី) ឱ្យមានការបើកលេងស្គេមអនឡាញនេះ!ឱ្យខានតែបាន!

ផ្សាយដោយ:
www.ssbhotnews.com.kh