មហិច្ឆតាលោភលន់អត់អៀនខ្មាស់របស់បុគ្គលដែលសាងតែអំពើអាក្រក់!បានបំពាននិងរំលោភយកដីច្រាំងទន្លេចាក់ដី បំពានច្បាប់ឆ្នេរទន្លេឬច្រាំងទន្លេយ៉ាងឆ្ងាយចូលទៅផ្ទៃទន្លេប្រហែលជាង 60 ម៉ែត្រ!នេះបានហៅថា:បុគ្គលដែលជួយបំផ្លាញសង្គមយ៉ាងពិតប្រាកដមែន!!?

មហិច្ឆតាឥតអៀនខ្មាស់របស់បុគ្គលខិលខូចមួយចំនួន!បានចាក់ដីរំលោភបំពានចូលហួសទៅច្រាំង
ទន្លេ!មានចម្ងាយប្រហែលជាង 60 ម៉ែត្រពីច្រាំងទន្លេ!នេះគឺជាការរំលោភបំពានលើច្បាប់នៃការចាក់ដីឬការសាងសង់សំណង់រឹងតាមមាត់ច្រាំងទន្លេ!ដែលច្បាប់បានកំណត់ឲ្យថយចេញពីច្រាំងទន្លេប្រហែលជាង50ម៉ែត្រឯណោះ!

តែផ្ទុយទៅវិញនៅទីតាំងមួយកន្លែងនេះ!
ស្ថិតនៅក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ!មានបុគ្គលមានលុយមានអំណាច
បានចាក់ដីចូលទៅផ្ទៃទន្លេដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន!ខណៈដែលអាជ្ញាធររាជធានីភ្នំពេញក៏ដូចជាអាជ្ញាធរខណ្ឌជ្រោយចង្វា!ធ្វើជាមើលមិនឃើញមិនដឹងមិនឮទុកឱកាសឲ្យបុគ្គលខូចខឹលរូបនេះ!ធ្វើព្យុះធ្វើភ្លៀងបែបអាណាធិបតេយ្យស្រេចតែចិត្តទំនើងរបស់ពួកគេទៅវិញ!

បើតាមពុទ្ធឱវាទ!បុគ្គលណាសាងអំពើអាក្រក់កេងប្រវ័ញ្ចទ្រព្យសម្បត្តិអ្នកដទៃឬក៏គេងប្រវែងទ្រព្យសម្បត្តិរបស់សាធារណៈ!បុគ្គលនោះឯងទៅជាតិក្រោយ!និងក្លាយទៅជាប្រេតនរក 100 ជាន់!និងឈរទូលផែនដីដែលខ្លួនបានលោភលន់គេងប្រវែងយកមកធ្វើជាកម្មសិទ្ធិកាលពីខ្លួននៅរស់នោះ!អស់រយៈពេលចំនួន 1 លានអាសង្ខៃ!

ប្រិយមិត្តទស្សនិកជនជាទីមេត្រី!
រីឯការរំលោភបំពានច្រាំងទន្លេឬក៏ឆ្នេរទន្លេដែលលើសពីច្បាប់កំណត់!ក៏បានត្រូវបណ្ដាសារបស់ស្ដេចនាគដែលកំពុងតែអភិរក្សការពារនៅក្នុងដែនដីសុវណ្ណភូមិមួយនេះនៅពេលណាមួយជាក់ជាមិនខាន!ជាពិសេសគឺនៅរដូវវស្សាពេលទឹកឡើង!ស្ដេចនាគក៏បាន
ហើលលេងក្នុងផ្ទៃទន្លេមេគងលើ!
ពេលនោះផ្ទៃទន្លេមេគង្គលើទាំងមូលត្រូវមានទឹករលក់បោកយ៉ាងខ្លាំង!ដែលបណ្ដាលឲ្យសំណង់ដែលសង់រំលោភយកផ្ទៃទន្លេមួយកន្លែងនេះ!រលាយខ្ចាត់ខ្ចាយទៅតាមចរន្តទឹកហូរនៃមហារលកយក្សរបស់ស្ដេចនាគតែម្ដង!

បាបកម្មមានពិតអ្នកណាធ្វើអ្នកនឹងទទួល
ហើយក៏មិនត្រឹមទទួលតែបុគ្គលម្នាក់ឯងនោះទេ!គឺទទួលយកបាបកម្មទាំងអស់នេះជាមួយបរិវារសេនាការពារឆ្វេងស្ដាំផងដែរ!នេះយើងនិយាយតែបាបកម្មទៅជាតិក្រោយ!បើយើងនិយាយអំពីបាបកម្មកំពុងតែរស់រានមានជីវិតនេះ!បុគ្គលដែលកំពុងតែសាងអំពើអាក្រក់លោភលន់ដោយមិនក្រែងញញើតច្បាប់មួយទីតាំងនេះ!ក៏រស់នៅដោយគ្មានសេចក្ដីសុខប៉ុន្មានដែរ!គឺជួបរឿងតែអាក្រក់ៗក្ដៅក្រហាយក្នុងចិត្តហើយមានបញ្ហានៅក្នុងគ្រួសារឬក៏កន្លែងការងារជារឿយៗកន្លងមកដែរ!

សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងប្រុសស្រីទាំងអស់កុំយកគំរូតាមបុគ្គលដែលមានចរិតអាក្រក់លោភលន់អត់ហ៊ានខ្មាស់មួយនេះអី!បុគ្គនេះវាមានទ្រព្យសម្បត្តិមកដល់រាល់ថ្ងៃនេះក៏ដោយសារការពុករលួយកេងប្រវ័ញ្ចទ្រព្យសម្បត្តិរដ្ឋយកមកធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនទេ!នេះគឺជាទង្វើអាក្រក់ជួលជាតិដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបមិនគួរយកតម្រាប់តាម!