(មណ្ឌលគិរី)៖ មានការភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គម ក្រោយមានការបែកធ្លាយអនុក្រឹត្យពាក់ព័ន្ធការបញ្ចប់មុខតំណែងថ្នាក់ដឹកនាំសមត្ថកិច្ចនៅខេត្តមណ្ឌលគិរី។

(មណ្ឌលគិរី)៖ មានការភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គម ក្រោយមានការបែកធ្លាយអនុក្រឹត្យពាក់ព័ន្ធការបញ្ចប់មុខតំណែងថ្នាក់ដឹកនាំសមត្ថកិច្ចនៅខេត្តមណ្ឌលគិរី។

យោងតាមព័ត៌មានដែលកំពុងចែករំលែក បានឱ្យដឹងថា លោក ឡោ សុខា ត្រូវបានបញ្ចប់មុខតំណែងពីស្នងការនគរបាលខេត្តមណ្ឌលគិរី ខណៈលោក ហែម បូណារ៉ែល ក៏ត្រូវបានបញ្ចប់មុខតំណែងពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីផងដែរ។

ការបែកធ្លាយអនុក្រឹត្យនេះ បានធ្វើឱ្យមហាជនជាច្រើនកំពុងតាមដាន និងចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ផ្លូវការលម្អិតពីមូលហេតុនៃការបញ្ចប់មុខតំណែងនៅឡើយទេ។

គួរបញ្ជាក់ថា ការលេចធ្លាយព័ត៌មាននេះ កើតឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តរឹតបន្តឹងការអនុវត្តច្បាប់ និងពង្រឹងវិធានការបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសបទល្មើសឆបោកតាមអនឡាញ (Online Scam) នៅតាមបណ្ដារាជធានី-ខេត្តទូទាំងប្រទេស។

មហាជនកំពុងរង់ចាំការប្រកាសជាផ្លូវការពីស្ថាប័នពាក់ព័ន្ធក្នុងពេលឆាប់ៗខាងមុខនេះ។