ទីតាំងដាក់ទូរទស្សន៍មាន់ជល់តាមអនឡាញ មួយកន្លែងមានការទាក់ទាញក្រុមញៀនល្បែងស៊ីសងខុសច្បាប់យ៉ាងខ្លាំង! ដោយដាក់លាតចំហរនៅក្រោមរោងប្រក់ដំបូលស័ង្កសី!ដែលប្រជាពលរដ្ឋនៅជិតខាងបាននិយាយថា:មិនមែនជាការលួចលាក់នោះទេ!?ស្ថិតនៅក្នុង ភូមិ ដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្ត កំពង់ចាម !!!
ខេត្តកំពង់ចាម:តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងភូមិសុំមិនបញ្ចេញឈ្មោះ!បានផ្ដល់ព័ត៌មានឱ្យអង្គភាពយើងខ្ញុំបានដឹងថា:
ពួកគាត់បានសង្កេតឃើញមានក្រុមកាងល្បែងស៊ីសង២នាក់ទៅ៣នាក់ បានជិះម៉ូតូឬរថយន្តស្វះស្វែងរកហាងកាហ្វេឬក៏ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ!
ដើម្បីជួលដាក់ម៉ាស៊ីនឆ្នោតឬក៏មាន់ជល់តាមទូរទស្សន៍អនឡាញដើម្បីឲ្យក្រុមញៀនល្បែងប្រុសស្រីចូលលេងចាក់ភ្នាល់ដោយមិនបាច់មានការព្រួយបារម្ភឡើយ!
ប្រជាពលរដ្ឋបានបន្តទៀតថា:ក្រុមកាងល្បែងទាំងអស់នោះ!បានបញ្ជាក់ទៅម្ចាស់ទីតាំងឬក៏ម្ចាស់ផ្ទះព្រមទាំងម្ចាស់កាហ្វេដែលពួកគាត់បានជួលបានរួចហើយ!
ថា:មិនបាច់ព្រួយបារម្ភអំពីបញ្ហាការចុះបង្ក្រាបឬក៏ការចាប់ខ្លួនពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទេ!?ដោយពួកខ្ញុំបានទាក់ទងទៅលោកមេប៉ុស្តិ៍ឃុំដូនដីឬក៏លោកអធិការស្រុកព្រៃឈររួចរាល់អស់ហើយ!?
អញ្ចឹង!ទើបមានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទកើតមានឡើងនៅក្នុងទឹកដីស្រុកព្រៃឈរជាពិសេសនៅក្នុងឃុំដូនដីនេះតែម្ដង!ព្រោះអីក្រុមកាងល្បែងបានដាក់ថ្នាំសណ្ដំទៅដល់ម្ចាស់ទឹកម្ចាស់ដីរួចរាល់អស់ហើយ!ទើបធ្វើឲ្យមានឱកាសបង្កើតបទល្មើសខុសច្បាប់នៅក្នុងមូលដ្ឋានខាងលើនេះបានយ៉ាងរលូន!
ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននិងរង់ចាំមើលថាតើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានទាំងអស់នេះអាចបង្ក្រាបទីតាំងជល់មាន់តាមទូរទស្សន៍អនឡាញមួយកន្លែងនេះបានដែរឬយ៉ាងណា!បើអាជ្ញាធរនិងសមត្ថកិច្ចក្ន្មូលដ្ឋានបង្ក្រាបមិនបានទេនៅទីតាំងមួយកន្លែងនេះគឺមានន័យថា:វាគឺជាឆ្នាំងបាយនិងផលប្រយោជន៍ចំពោះអស់លោកទាំងអស់នេះជាក់ជាមិនខានឡើយ!?
ហើយអស់លោកដែលជាអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានក៏មិនខ្វល់អំពីបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាបទបញ្ជារបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ!
មិនត្រឹមតែប៉ុណ្ណឹង!អស់លោកដែលជាអាជ្ញាធរនិងសមត្ថកិច្ចថ្នាក់ក្រោមជាតិទាំងអស់នេះ!
ក៏កំពុងនឹងយកបទបញ្ជាភូមិឃុំមានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូច
ជាបទបញ្ជារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
យកមកទុកក្នុងកញ្ចប់ថ្នាំជក់របស់ពួកគាត់ទៀតផង!!?បានធ្វើឲ្យនៅក្នុងភូមិឃុំរបស់អស់លោកគ្រប់គ្រងកើតមាននៅចោរលួច ចោរឆក់ ចោរប្លន់ បងធំ
ក្មេងទំនើង និងគ្រឿងញៀន
ជាដើម។ល។!!!?
រាយការណ៍ដោយ:
www.ssbhotnews.com.kh


