ទីតាំងបូមខ្សាច់និងស្តុបខ្សាច់មួយកន្លែង នៅជិតគល់ស្ពានព្រែកសំរោង! ស្ថិតនៅក្នុងសង្កាត់ព្រែកសំរោងក្រុងតាខ្មៅខេត្តកណ្ដាល!បានធ្វើអាជីវកម្មបូមខ្សាច់ជិតនិងគល់ស្ពានព្រែកសំរោង! អាចនឹងមានផលប៉ះពាល់ទៅដល់គ្រឹះស្ពានបាតទន្លេនិងគ្រឹះស្ពានមាត់ទន្លេ!

ក្រុងតាខ្មៅ:ទីតាំងធ្វើអាជីវកម្មបូមខ្សាច់និងស្តុបខ្សាច់មួយកន្លែង!នៅក្នុងសង្កាត់
ព្រែកសំរោងក្រុងតាខ្មៅ!នៅជាប់របងមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកណ្ដាលអាចធ្វើឲ្យប៉ះពាល់ដល់គុណភាពស្ពានឬក៏គ្រឹះស្ពានព្រែកសំរោង!ដែលមហាជននិងប្រជាពលរដ្ឋរស់នៅជិតខាងស្ពានកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង។!

ជាពិសេសបានយកសាឡង់បូមខ្សាច់ដាក់បូមចំពាក់កណ្ដាលទន្លេបាសាក់ជិតបង្គោលសសរគ្រឹះស្ពាន!ដែលមានហានិភ័យជាខ្លាំងចំពោះគុណភាពគ្រឹះស្ពាន!ចំណែកឯច្រាំងទន្លេវិញប្រជាពលរដ្ឋបានសង្កេតឃើញថា: បានបាក់ច្រាំងបន្តិចម្ដងៗដោយសារមានសាឡុងដែលបានដឹកខ្សាច់ពីកន្លែងបូមមកចតនិងកាយដាក់លើច្រាំងស្តុបទុក
ដើម្បីធ្វើអាជីវកម្មសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនបុគ្គល!

ប្រជាពលរដ្ឋបានស្នើសុំទៅដល់ឯកឧត្តម
ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងអុតុនិយមនិងលោកជំទាវ
ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មព្រមទាំង ឯកឧត្តម អភិបាលខេត្តកណ្ដាល!
សូមលោកជួយដាក់មន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីចុះសាវជ្រាវនិងពិនិត្យ!នូវទីតាំងបូមខ្សាច់មួយកន្លែងនេះផង!?

ផ្សាយដោយ:
www.ssbhotnews.com.kh