រួមជាមួយភរិយា ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពលោកអនុសេនីយ៍ឯក ជិន លីណា មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ
ថ្ងៃចេញផ្សាយៈ 17/05/2026
រួមជាមួយភរិយា ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពលោកអនុសេនីយ៍ឯក ជិន លីណា មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបាននិងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្នុងនោះក៏បាននាំយកថវិកាមួយចំនួន ជូនក្រុមគ្រួសាររបស់លោកអនុសេនីយ៍ឯក ជិន លីណា ដើម្បីជួយសម្រួលដល់ការចំណាយថ្លៃពេទ្យផងដែរ។
លោកអនុសេនីយ៍ឯក ជិន លីណា បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលបំពេញបេសកកម្មការពារប្រតិភូជាតិជាន់ខ្ពស់ នៅតាមដងផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ៣៣-៣៤ ចំណុចភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦៕
រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦
