ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានលើកឡើងនៅលើបណ្ដាញសង្គមផ្លូវការនាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦
ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានលើកឡើងនៅលើបណ្ដាញសង្គមផ្លូវការនាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ដោយអំពាវនាវអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់បង្កើនការប្រុងប្រយ័ត្នចំពោះប្រភេទព័ត៌មានមួយចំនួនដូចជា ៖
• ព័ត៌មានគ្មានប្រភពច្បាស់
• ចំណងជើងបំភ័យ ឬជ្រុលនិយម
• រូបភាព/វីដេអូមិនដឹងប្រភព
• ខ្លឹមសារបង្កការភ័យខ្លាច និងបំបែកសាមគ្គីភាព
• ការប្រើអារម្មណ៍ជំនួសការពិត។
បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាដដែល តាំងពីបណ្តាញសង្គមSocial Media អាចបង្កើតចំណូលបាន មនុស្សមួយចំនួនបានយកព័ត៌មានក្លែងក្លាយ ការបំភ័យ និងការបំផ្លាញសង្គមជាមធ្យោបាយរកលុយដោយមិនគិតពីផលប៉ះពាល់ដល់ជាតិ និងប្រជាជន ដោយក្នុងនោះ ខ្លះបង្កើតព័ត៌មានគ្មានប្រភពច្បាស់លាស់ ខ្លះកែច្នៃរូបភាព វីដេអូ ឬបន្ថែមសាច់រឿងបំភាន់មតិសាធារណៈ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងចំណេញផ្ទាល់ខ្លួន។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានសង្កត់ធ្ងន់ថា មុនចែករំលែក សូមផ្ទៀងផ្ទាត់ មុនជឿ សូមស្រាវជ្រាវ។ ការពារព័ត៌មានពិត គឺការពារសន្តិភាព និងស្ថិរភាពសង្គម៕
