-ទីនេះផ្សារបឹងត្របែកផ្លាហ្សា!នៅក្នុងផ្សារបឹងត្របែកផ្លាហ្សាគឺមានបង្កប់បទល្មើសល្បែងស៊ីសងខុសច្បាប់ដ៏ធំបំផុតបន្ទាប់ពីកាស៊ីណូ!និងមានបទល្មើសដ៏ធំផ្សេងៗទៀតដែលអាជ្ញាធរនិងសមត្ថកិច្ចនឹកស្មាន មិនដល់!នឹកស្មានមិនដល់នោះគឺជាបទល្មើសដែលប្រមុខរាជរដ្ឋាភិបាលនិងកំពុងតែដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់តាមបង្ក្រាបឲ្យខាងតែបាននោះគឺបទល្មើសស្គេម online។

រាជធានីភ្នំពេញវគ្គ: 1

តាមប្រភពពីអាជីវករលក់ដូរនៅក្នុងផ្សារបឹងត្របែកផ្លាសាបានឲ្យដឹងថា:នៅលើផ្សារបឹងត្របែកផ្លាហ្សាជាន់ទី3 មានបង្កប់បទល្មើសល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទ!និងមានរថយន្តទំនើបៗជាច្រើនគ្រឿងសម្រាប់ដឹកភ្ញៀវមកចូលលេងជារៀងរាល់ថ្ងៃ!24/24ម៉ោង!

បើតាមការផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋនៅជិតផ្សារបឹងត្របែកផ្លាហ្សា បានឲ្យដឹងទៀតថា:ជារៀងរាល់ថ្ងៃគេសង្កេតឃើញឡានទំនើបៗជាច្រើនគ្រឿងបានចេញចូលតាមច្រកខាងក្រោយនៃផ្សារបឹងត្របែកផ្លាហ្សា!ដែលធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈនៅជុំវិញផ្សារ
និងមានចាក់បទភ្លេងបទចម្រៀងកងរំពង
យ៉ាងអាណាធិបតេយ្យបំផុត!ជាពិសេសទៅទៀតនោះ!គេបានសង្កេតឃើញតៃកុងបើករថយន្ត ហើយដែលជាជើងកាងបទល្មើសល្បែងស៊ីសងឲ្យថៅកែរបស់ខ្លួនធ្វើចរិតបីដូចជាហ្វូងចចកកំពុងតែខាំសត្វឈ្លូសស៊ីជាចំណីអញ្ចឹងដែរ!

បងស្រីម្នាក់ដែលជាអាជីវករលក់ដូរនៅ
ជាប់ខាងក្រោយផ្សារបឹងត្របែកផ្លាហ្សានេះបានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា:នៅពេលយប់គឺមានក្បួនឡានទាំងជនបរទេសនិងជាជនជាតិខ្មែរជាច្រើនគ្រឿងក្នុងនោះ មានទាំងមន្ត្រីរាជការស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធស្លៀកពាក់ជាជនស៊ីវិលក៏បានដង្ហែរក្បួនទាំងហ្វូងក៏ចូលមកលេងដែរ!

អញ្ចឹង!មានន័យថាផ្សារបឹងត្របែកផ្លាហ្សាមួយនេះ!គឺជាគោលដៅដែលប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងមហាផ្ទៃព្រមទាំងអគ្គស្នងការដ្ឋាននគរបាលជាតិ
កំពុងតែតាមប្រមាញ់ ដើម្បីវែកមុខរកសកម្មជនស្គេមអនឡាញ!ដែលកំពុងតែធ្វើសកម្មភាពគ្រប់បែបយ៉ាងក្នុងការចាប់ជម្រិតឬក៏កំហែងទាប្រើអំពើហិង្សារហូតដល់ធ្វើគ្រប់រូបភាពនិងជាលក្ខណៈឆបោក ដល់ប្រជាពលរដ្ឋស្លូតត្រង់នាពេលកន្លងមក។!

ប្រជាពលរដ្ឋស្នើសុំទៅដល់សម្ដេច
មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ហ្នឹង!ឯកឧត្តមនាយឧត្តមសេនីយ៍
ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ
សូមលោកដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីជំនាញពាក់ព័ន្ធដើម្បីចុះត្រួតពិនិត្យនូវទីតាំងផ្សារបឹងត្របែកជាន់ទី3មួយកន្លែងនេះផង!បើមិនអញ្ចឹងទេទីតាំងផ្សារបឹងត្របែកផ្លាហ្សានេះ!នឹងអាចក្លាយទៅជាជម្រក
ពួកបទល្មើសជារៀងរហូតហើយ!

អង្គភាពសារព័ត៌មានយើងខ្ញុំផ្សាយតាមប្រភពសុំមិនបញ្ចេញឈ្មោះ!និងផ្សាយតែព័ត៌មានពិតមិនប្រឌិតមិនក្លែងក្លាយមិនញុះញង់ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សង្គមឬក៏តម្លៃណាមួយដល់ប្រមុខនិងថ្នាក់ទឹកនាំរបស់ជាតិយើងឡើយ៕

សូមអរគុណ